លោក Trump និយាយថា គ្មានជំនួបជាមួយលោកពូទីន នៅអារ៉ាប៊ីសាអូឌីតក្នុងខែឧសភា នេះទេ

Narith | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ៥ ២៥

អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានប្រាប់អ្នកសារព័ត៌មានថា ជំនួបដែលអាចធ្វើទៅបានជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅពាក់កណ្តាលខែឧសភា នៅប្រទេសអារ៉ាប៊ីសាអូឌីត គឺមិនមានតាមកាលវិភាគនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា តើជំនួបជាមួយលោក ពូទីន អាចធ្វើទៅបាននៅចុងខែនេះក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលឬទេ? លោក ត្រាំ បានឆ្លើយតបថា "ខ្ញុំមិនគិតដូច្នេះទេ ប៉ុន្តែយើងកំពុងពិភាក្សាគ្នាបានល្អណាស់"។ កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោកប្រធានាធិបតី ពូទីន មិនមានកំណត់ពេលធ្វើទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាសម្រាប់ពាក់កណ្តាលខែឧសភា នោះទេ។ លោក Trump បានប្រកាសនៅមុននេះថា លោកអាចនឹងជួបជាមួយលោក ពូទីន ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់មជ្ឈិមបូព៌ាក្នុងខែឧសភា។ គួរបញ្ជាក់ថា កាលពីខែមីនា អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបានប្រាប់សារព័ត៌មាន TASS ថា លោក ត្រាំ និងលោក ពូទីន អាចជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតនៅពេលណាមួយ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ គឺនៅមិនទាន់មានផែនការជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ៕