មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ពង្រឹងសមត្ថភាពសមាគមមនុស្សចាស់ នៅតាមឃុំ សង្កាត់

Narith | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ៩-៥-២០២៥

ខេត្តតកែវ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ ទាំង១០ក្រុង ស្រុកក្នុងខេត្តតាកែវដើម្បីឱ្យសមាជិកសមាគមទាំងនោះបានយល់ដឹងកាន់តែច្បាស់អំពីចំណុចខ្លាំងនិងចំណុចខ្សោយដែលខ្លួនមាន ហើយទទួលយកទៅកែប្រែពង្រឹងសមត្ថភាពបន្ថែម។
ឯកឧត្តម វ៉េង រិទ្ធីស័ក្កិ អនុរដ្ឋលេខាធិការនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងឱ្យសមាគមមនុស្សចាស់ឃុំ សង្កាត់បានយល់ដឹងពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនបន្ទាប់ពីទទួលបានការចែករំលែកនូវនីតិវិធីក្នុងការរៀបចំសមាគមមនុស្សចាស់ពីមន្ត្រីជំនាញ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា សមាគមមនុស្សចាស់ឃុំ សង្កាត់ បានយល់ជ្រួតជ្រាបពីនីតិវិធីក្នុងការរៀបចំរចនាសម័្ពន្ធគណៈកម្មការសមាគមមនុស្សចាស់ឱ្យបានច្បាស់ថែមទៀត។
ជាមួយគ្នានោះដែរ អាជ្ញាធរ ខេត្ត ក្រុង ស្រុក បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញបន្ថែម ដើម្បីឱ្យសមាគមមនុស្សចាស់ឃុំ សង្កាត់ ដំណើរការទៅមុខដោយរលូន និងមាននិរន្តរភាព។ មិនតែប៉ុណ្ណោះ មេឃុំ ចៅសង្កាត់ និងប្រធានសមាគមបាន តាំងចិត្តនឹងបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងសមាគមរបស់ខ្លួនឡើងវិញឱ្យបានកាន់តែល្អប្រសើរឡើងនិងមានប្រសិទ្ធភាពខ្ពស់៕