ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យយុវជន ទីវ តារារិទ្ធិ បន្តបំពេញបេសកកម្មមនុស្សធម៌ក្នុងស្មារតី និងបុព្វហេតុជួយសង្គ្រោះកុមារកម្ពុជាបន្ថែមទៀត

Chuon Bona | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់យុវជន ទីវ តារារិទ្ធិ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបន្ថែមទៀត នៅក្នុងស្មារតី និងបុព្វហេតុជួយសង្គ្រោះកុមារកម្ពុជា ដែលមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាព និងមន្ទីរពេទ្យកុមារអង្គរ។

ក្នុងឱកាសអនុញ្ញាតឱ្យយុវជន តារារិទ្ធិ ជាអ្នកជិះកង់កង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម និងលើកទឹកចិត្តបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានប្រកាសធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរបេសកកម្មជិះកង់របស់យុវជន ទីវ តារារិទ្ធិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបើកបង្ហាញឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ អាចចោទជាសំណួរផ្សេងៗទៅយុវជន តារារិទ្ធិ ពាក់ព័ន្ធនឹងបញ្ហានានាដែលបានជួបប្រទះនៅក្នុងដំណើរបេសកកម្មមនុស្សធម៌ជិះកង់ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផានេះ សម្រាប់បន្តផ្សព្វផ្សាយជូនដល់សាធារណរជន សប្បុរសជននានាបានដឹងកាន់តែច្បាស់ចំពោះបេសកកម្មដ៏វែងឆ្ងាយរបស់យុវជន ទីវ តារារិទ្ធិ ចំពោះបុព្វហេតុកុមារកម្ពុជា។

បើតាមយុវជន ទីវ តារារិទ្ធិ បានឱ្យដឹងថា មកដល់ថ្ងៃទី៣០ ខែមេសា បេសកកម្មរបស់លោកបានប្រព្រឹតទៅអស់រយៈពេល ១១ខែ គឺលោកបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ដោយឆ្លងកាត់ជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងបានជួបឧបសគ្គជាច្រើន នៅលើផ្លូវបេសកកម្មដ៏សែនវែងឆ្ងាយមួយនេះ។ ក៏ប៉ុន្តែ ទាំងនេះវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។

យុវជន ទីវ តារារិទ្ធិ បានឱ្យដឹងថា ចំពោះឧបសគ្គធំៗនៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌របស់លោក គឺការស្នើសុំវីសា ដើម្បីឆ្លងកាត់ប្រទេសនីមួយៗ ជាក់ស្តែងនៅពេលឆ្លងកាត់ប្រទេសឥណ្ឌា គឺត្រូវរងចាំវីសារហូត ៨សប្តាហ៍ឯណោះ ចំណុចនេះបានធ្វើឱ្យការធ្វើដំណើររៃអង្គាសថវិការបស់លោកត្រូវយឺតយ៉ាវ។ ដែលផែនការឆ្ពោះកាន់ទ្វីបអឺរ៉ុប ខកខានពោលគឺរយៈពេល១១ខែមកនេះ លោកទើបធ្វើដំណើរមកតំបន់មជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។

ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់យុវជន ទីវ តារារិទ្ធិ បានប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ យុវជនរូបនេះបានបញ្ជាក់ថានឹងបន្ដដំណើរឆ្លងទ្វីបអាហ្វ្រិកទៀត បន្ទាប់ឆ្លងកាត់ប្រទេសនៅទ្វីបអឺរ៉ុប ដោយបេសកកម្មនេះ អាចចំនាយពេលសរុប ២ឆ្នាំ លើចម្ងាយផ្លូវជាង ៤ម៉ឺនគីឡូម៉ែត្រ។

យុវជន ទីវ តារារិទ្ធិ បានបញ្ជាក់ថា ក្នុងដំណើរបេសកម្មជិះកងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបនេះ លោកបានដាក់គោលដៅរៃថវិកា ២៥ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ យុវជន ទីវ តារារិទ្ធិ នឹងមិនបញ្ចប់បេសកកម្មនេះត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោកកាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ។ យុវជន តារារិទ្ធិ បានបញ្ជាក់ថាលោកនឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកខាងត្បូងទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឱ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត។

គួរឱ្យដឹងថា យុវជន តារារិទ្ធ ធ្លាប់ជោគជ័យម្ដងរួចមកហើយ ក្នុងការជិះកង់ជុំវិញប្រទេសអាស៊ាន កាលពីពាក់កណ្ដាលឆ្នាំ២០២៣។ អ្នកជិះកង់រូបនេះ បានឆ្លងកាត់ ៦ប្រទេសដូចជា៖ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ និងរៃបានថវិកា ៥៦២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។

មកដល់ពេលនេះ យុវជនរូបនេះបានធ្វើការជិះកងអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៧ ដោយបានធ្វើដំណើរទៅកន្លែងជាច្រើន ដែលអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរផ្សងព្រេងចូលទៅតំបន់ព្រៃជ្រៅៗ ដាច់ស្រយាល ហើយបានឃើញអំពីទិដ្ឋភាពជាក់ស្តែងនៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែលោកបានមើលឃើញចំណុចខ្វះខាតលើផ្នែកមន្ទីរពេទ្យ សាលារៀន ថ្នាំសង្កូវ និងអាហារមួយចំនួនផងដែរ។ យុវជនរូបនេះបានបញ្ជាក់ថា ចាប់តាំងពីពេលនោះមករូបលោកមានបំណងប្រាថ្នាចង់ធ្វើអ្វីមួយឱ្យបានជាអត្ថប្រយោជន៍ ក៏ដូចជាឱកាសនៅក្នុងការចូលរួមចំណែកនៅក្នុងការជួយអភិវឌ្ឍនសង្គម។

យុវជនរូបនេះ បានរម្លឹកថា កាលពីឆ្នាំ២០២៣ កន្លងទៅលោកបានធ្វើដំណើរជិះកង់ឆ្លងប្រទេស ដោបានធ្វើដំណើរទៅកាន់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយឆ្លងកាត់៦ប្រទេស រហូតដល់ព្រុំដែលប្រទេសភូមា ដើម្បីធ្វើសកម្មភាពមនុស្សធម៌តាមរយៈការជិះកង់ប្រមូលមូលនិធិថវិកាដើម្បជួយកុមារកម្ពុជា៕