រដ្ឋមន្ត្រីក្រសួងការងារ ៖NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ ដែលទទួលស្គាល់ យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើឆាកអន្តរជាតិ

Narith | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១២ ០៥ ២៥

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)  បានក្លាយជា គ្រឹះស្ថានបណ្តុះបណ្តាលជំនាញ ដែលទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើឆាក អន្តរជាតិ ដើម្បីលើកកម្ពស់ចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និង អ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។ 

ថ្លែងក្នុងពិធីប្រារព្ធខួប២០ឆាំ្ននៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងពិព័រណ៍ ការងារលើកទី៤ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈបានថ្លែងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយ   ដោយ មានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើឆាកអន្តរជាតិតាមរយៈការរក្សាបាននូវ   គុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារដែលជាកត្តាផ្តល់ជូន សិស្ស និស្សិត និងសិក្ខាកាម ឱ្យមានទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និងអ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។ 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖“កត្តាទាំងអស់នេះហើយបានជំរុញឲ្យក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈមួយដែលមានសក្តានុពលនិងសកម្ម ក្នុងការចូលរួមចំណែកកសាង មូលធនមនុស្សសម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា”។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាសមទ្ធិផលដំបូង នៃកិច្ចសហប្រតិបត្តិការរបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយវិទ្យាស្ថានដ៏ល្បីល្បាញ  នេះ បានចាប់បើកដំណើរការដំបូងនៅឆ្នាំ២០០៥  ដែលមានសិស្សចំនួនត្រឹម២០០នាក់ ជាមួយនិង  ៨មុខជំនាញ ប៉ុន្តែមកដល់បច្ចុប្បន្នវិទ្យាស្ថាន មានសិស្សនិស្សិតចំនួនជាង៧.៨ពាន់នាក់ ដែលកំពុងសិក្សា លើមុខជំនាញ២៤ ខណៈដែលសិស្សនិស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតប្រមាណ ជាង១,៣ម៉ឺននាក់ គិតត្រឹមឆ្នាំ២០២៤។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ខណៈដែលរាជរដ្ឋាភិបាលកំពុងអនុវត្តកម្មវិធី បណ្តុះបណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈ១,៥លាននាក់យ៉ាងសកម្មនោះ វិទ្យាស្ថាន ក៏បានដើរតួ នាទីយ៉ាងសំខាន់បំផុតផងដែរ ក្នុងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅ និងប្រជាពលរដ្ឋ កម្ពុជាឱ្យមានជំនាញច្បាស់លាស់ដែលបាននិងកំពុងផ្តល់ឱកាសឱ្យសិក្ខាកាមមានការងារនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាស និងការក្លាយជាម្ចាស់អាជីវកម្មផងដែរ។

យ៉ាងណាក៏ដោយជាមួយនឹងមោទនភាពនៃខួប២០ឆ្នាំនេះ ឯកឧត្តម ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រី  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ពីការចូលរួមចំណែករបស់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា(NPIC) ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលរាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ និង ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ក្រសួងដែលរួមមាន គោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈ២០២៤-២០២៨ និង គោលនយោបាយនិងផែនការពាក់ព័ន្ធផ្សេងៗទៀត៕