ក្រោយមាន "ការកំណត់ឡើងវិញ" នៃទំនាក់ទំនង លោក ត្រាំ ផ្ដល់សញ្ញាថាលោកអាចនឹងនិយាយជាមួយលោក ស៊ី នៅចុងសប្តាហ៍នេះ

Narith | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ ៥ ២៥
អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកអាចនឹងនិយាយជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅចុងសប្តាហ៍នេះ បន្ទាប់ពីមាន "ការកំណត់ឡើងវិញ" នូវទំនាក់ទំនង និងវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ត្រាំ បានបញ្ជាក់ថា កាលពីចុងសប្តាហ៍មុនកិច្ចចរចារវាងមន្ត្រីនៃប្រទេសទាំងពីរ ដែលសំដៅទៅលើកិច្ចពិភាក្សានៅប្រទេសស្វីស បាននាំឱ្យមាន "ការកំណត់ឡើងវិញ" នូវទំនាក់ទំនង ដោយការណ៍ទាំងនេះបានបើកផ្លូវឱ្យមានលទ្ធភាពនៃការសន្ទនាកម្រិតមេដឹកនាំនៅពេលខាងមុខនេះ។ គួរបញ្ជាក់ថា សញ្ញាណាមួយនៃការបន្ធូរបន្ថយភាពតានតឹង ឬវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានទីផ្សារហិរញ្ញវត្ថុពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់៕