អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ និងរដ្ឋបាលរាជធានីភ្នំពេញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះ សម្រួលផ្សះផ្សាវិវាទ

Narith | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ចន​ ណារិទ្ធ​

​    ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិនិងជាអនុប្រធានប្រចាំការតំណាងឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងលោក​ កើត ឆែ អភិបាលរងរាជធានីនិងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ និងរដ្ឋបាលរាជធានីភ្នំពេញស្ដីពីកិច្ចសហប្រតិបត្តិការក្នុងកិច្ចសម្រុះសម្រួលផ្សះផ្សាវិវាទដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៥នេះនៅរដ្ឋបាលរាជធានីភ្នំពេញ។

    ក្នុងឱកាសនោះ​ លោក​ កើត ឆែ បានលើកឡើងថា៖ជាការពិតណាស់ រាជរដ្ឋាភិបាលក្នុងនីតិកាលកន្លងមកក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាតែងបានដាស់តឿនក្រើនរំលឹកថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទក្នុងដែនសមត្ថកិច្ច គឺកុំបណ្តោយឲ្យកម្ទេចភ្លើង អាចបង្កជាអគ្គិភ័យដែលមានន័យប្រៀបប្រដូចទៅនឹងវិវាទតូចតាចក្នុងមូលដ្ឋានបើគ្មានការយកចិត្តទុកដាក់។

​ លោក​ កើត ឆែ បន្ថែមទៀតថា៖ ឈរលើមូលដ្ឋាននេះសម្តេចតេជោហ៊ុន សែន តែងតែបានលើកទឹកចិត្តនិងបង្កើតឲ្យមាននូវយន្តការ ជាច្រើនទាំងនៅថ្នាក់ជាតិដោយឈរលើគោលការណ៍ឈ្នះ ឈ្នះជាមូលដ្ឋាននៃការផ្សះផ្សា ដើម្បីរក្សាបាននូវសុខដុមនីយ៏កម្មក្នុងសង្គម។

​  លោក​ កើត ឆែ បានបញ្ជាក់ទៀតថា៖សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង៥ រួមមាន ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ «ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធ យុត្តិធម៌» ត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥ និងបានប្រគល់ភារកិច្ចនេះជូនឯកឧត្ដមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឲ្យបាននូវការងារជាអាទិភាព គឺការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឲ្យ បានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិបានគូសបញ្ជាក់ថា ៖អនុស្សរណៈនៃការយោគយល់គ្នា ដែលចុះហត្ថ លេខានាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្របសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា ។

ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អដក និងរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមជិន ម៉ាលីន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចរចាពិភាក្សា និងរៀបចំឡើងដោយជោគជ័យ នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ រហូតឈានដល់ការចុះហត្ថលេខានាឱកាសនេះ ។

គួរឲ្យដឹងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការថ្មីនេះ នឹងចូលរួមចំណែកក្នុងការបង្ខិតសេវាដោះស្រាយវិវាទ ឲ្យកាន់តែខិតកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងជួយសម្រុះសម្រួលផ្សះផ្សាវិវាទ ជូនដល់គូភាគីវិវាទដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី ព្រមទាំងរួមចំណែកជួយលើកកម្ពស់សុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេសជាតិផងដែរ៕