រដ្ឋបាលខេត្តកែប​ បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

009 | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

រដ្ឋបាលខេត្តកែប​ បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសេះស សាលាខេត្តកែប នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអបអរសាទរខួបគម្រប់ព្រះជន្ម៧២ យាងចូល៧៣ ព្រះវស្សា ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះមេគុណទាំងពីរគណ:​ ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងយុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានគូសបញ្ជាក់ក្នុងសារលិខិតថ្វាយព្រះពរ របស់រដ្ឋបាលខេត្តថា៖ ការរៀបចំប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីនេះជាអាយុវឌ្ឍនមង្គលមួយ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ចំពោះព្រះមហាក្សត្រ ព្រមទាំងថ្វាយព្រះពរសព្ទសាធុការ និងថ្វាយព្រះរាជកុសលជាទីគោរពសក្ការៈ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្ត្រយូរអង្វែងតរៀងទៅ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នរោត្តម សីហមុនី គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងនាមថ្នាក់ដឹកនាំខេត្តកែប រួមទាំងមន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមក្រាបបង្គំសម្តែងថ្វាយនូវអំណរគុណ ព្រមទាំងគារវកិច្ចប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈ ដែលព្រះអង្គតែងយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញ្ញាញាណបំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយស្វាមីភក្តិដ៏ឧត្តុង្គឧត្តមបំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយរីកចម្រើនថ្កុំថ្កើនរុងរឿងជានិរន្តរ៍៕ អត្ថបទ​៖​ លោក​ ហាន​ ឆន​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប