សម្តេចធិបតី ចង់ប្រែក្លាយបណ្តាខេត្ត ជាប់ឆ្នេរសមុទ្រកម្ពុជា ជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលគ្របដណ្តប់ ដោយវិស័យឧស្សាហកម្មទំនើប

Narith | ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៣ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើង ពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ និងតភ្ជាប់បណ្តាខេត្តជាប់ឆ្នេរសមុទ្រ របស់កម្ពុជា ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលគ្របដណ្តប់ ដោយវិស័យឧស្សាហកម្មទំនើប, កម្មន្តសាល, សេវាកម្ម, ទេសចរណ៍ និងភស្តុភារកម្ម ។ 
ការលេីកឡេីងរបស់សម្តេចធិបតី ខាងលេីនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company ចូលសម្តែងការគួរសមននារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ 
ក្នុងជំនួបនេះ លោក Lucius Daniels បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានបន្តថែរក្សានូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ទាក់ទាញវិនិយោគ និងទេសចរ មកទស្សនាកម្ពុជា។
ទន្ទឹមនឹងនេះ លោក Lucius Daniels បានគោរពជម្រាបជូនសម្តេចធិបតី អំពីគម្រោងផលិតរបាយការណ៍ផ្សព្វផ្សាយ ដែលផ្តោតជាសំខាន់ លើទស្សនទាន និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ការជំរុញកំណើនសេដ្ឋកិច្ច, ការលើកកម្ពស់វិស័យទេសចរណ៍ក្នុង «រដូវកាលបៃតង»  និង ការប្រែក្លាយខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុបំណង និងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ជាដេីម។ 
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន The Report Company ដែលបានរួមចំណែកផ្សព្វផ្សាយអំពីកម្ពុជា ជាពិសេស ការចេញផ្សាយកិច្ចសម្ភាសន៍របស់សម្ដេចធិបតី នៅក្នុងទស្សនាវដ្តី Newsweek នាពេលកន្លងមក។
សម្តេចធិបតី ក៏បានកត់សម្គាល់អំពីគម្រោងរបស់ក្រុមហ៊ុន ក្នុងការធ្វើកិច្ចសម្ភាសន៍ ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់របាយការណ៍ថ្មី។
សម្តេចធិបតី ក៏បានចែករំលែកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានា ដើម្បីបង្កើតបរិយាកាសវិនិយោគ ប្រកបដោយភាពទាក់ទាញ, បត់បែន, ប្រកួតប្រជែង និងប្រាកដនិយម។
ក្នុងន័យនេះ សម្តេចបានគូសរំលេច ពីការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដែលរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ, គម្រោងព្រែកជីកហ្វូណនតេជោ, និងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាដើម។
សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការផ្តល់ការលេីកទឹកចិត្តនានា ចំពោះការវិនិយោគ លើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពជា ដែលនឹងជួយបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងជួយបម្រើដល់ការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកឡើង ពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ និងតភ្ជាប់បណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលគ្របដណ្តប់ ដោយវិស័យឧស្សាហកម្មទំនើប, កម្មន្តសាល, សេវាកម្ម, ទេសចរណ៍ និងភស្តុភារកម្ម ដើម្បីរួមចំណែកដល់ការធ្វើពិពិធកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕