កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី

Narith | ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៤ ០៥ ២០២៥

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយភារធារី ស្ថានទូតសហរដ្ឋអាមេរិក និងប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា ដោយក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការលើកកម្ពស់ការទូតបៃតង ទោះបីជាមានការផ្លាស់ប្តូរទិសដៅ នៃជំនួយបរទេសរបស់សហរដ្ឋអាមេរិកក៏ដោយ។

ថ្លែងទៅកាន់ដៃគូសន្ទនា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក បានសន្យាបន្តការពិភាក្សានិងស្វែងរកកាលានុវត្តភាពថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមចំណែក ដល់ការការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការសម្អាតលើផ្ទៃទឹក ទប់ស្កាត់សំរាមនិងសំណល់ប្លាស្ទិក ហូរចូលក្នុងទន្លេសាប វិធានការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ការដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រសហគ្រាស ដែលមានសក្តានុពលប្រភពបំពុល ជាដើម។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» តាមរយៈការបណ្តុះ និងចែកកូនឈើ ជូនប្រជាពលរដ្ឋដាំ ក្នុងនោះឆ្នាំ២០២៤ ចំនួន១លាន៣សែនដើម និងនៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន គ្រោងចែកកូនឈើចំនួន៣ លានដើម បន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការចាត់វិធានច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានម៉ឹងម៉ាត់ ពង្រឹងកិច្ចសហប្រតិបត្កតិការ ជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ សហគមន៍ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ៕