សម្តេចធិបតីប្រកាសថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមិនមានការលក់ឱ្យវិស័យឯកជនឡើយ បើទោះបីជាផ្ទេរទៅព្រលានថ្មីក៏ដោយ

Chuon Bona | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2025

សម្តេចធិបតីប្រកាសថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមិនមានការលក់ឱ្យវិស័យឯកជនឡើយ បើទោះបីជាផ្ទេរទៅព្រលានថ្មីក៏ដោយ

 វិទ្យុជាតិកម្ពុជា ៖

ភ្នំពេញ៖ ការមានប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ព្រឹត្តិការណ៍នេះជាទិវាប្រវត្តិសាស្ត្រដ៏មហានក្ខត្តឫក្ស ដែលក្រសួងមហាផ្ទៃ ទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាល ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៨០ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនេះ គឺជាពេលវេលាដ៏ថ្លៃថ្លា ដើម្បីរំលឹកឡើងវិញនូវកេរដំណែល វីរភាព ការលះបង់ និងការ- ប្តេជ្ញាចិត្តឥតងាករេររបស់កងកម្លាំងនគរបាលជាតិ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា នាពេល នេះ ប្រព្រឹត្តទៅស្របពេលដែលកម្លាំងជាតិទាំងមូល កំពុងសស្រាក់សស្រាំជំរុញការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏មាន សារៈសំខាន់សម្រាប់ការរៀបចំ ដឹកនាំ និងការអភិវឌ្ឍប្រទេស ប្រកបដោយទស្សនវិស័យវែងឆ្ងាយ សំដៅនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ប្រកបដោយភាពធន់ និរន្តរភាព បរិយាប័ន្ននិងសមធម៌សង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងគ្រប់គ្រងស្ថានការណ៍ រក្សាបានស្ថានភាព នឹងនរ ល្អប្រសើរ ទាំងសន្តិសុខជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព- សង្គម។

យោងតាមឯកសារស្តីពីវិស័យនគរបាល មានចាប់ពី ឆ្នាំ១៨៨៤ តម្កល់ទុកក្នុងបណ្ណសារដ្ឋានជាតិ រាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរួមជាតិខ្មែរយើងជាច្រើននាក់ បានរួមចំណែកក្នុងការពង្រឹង សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រួមជាមួយបារាំង ក្នុងវិស័យនគរបាល អស់រយៈពេល ៦១ឆ្នាំ (១៨៨៤-១៩៤៥) មុនពេលបង្កើតកងកម្លាំងនគរបាលជាតិ ជាផ្លូវការ នាថ្ងៃទី១៦ ខែឧសភា ១៩៤៥។ ដោយសារកម្ពុជា ធ្លាប់បានហែលឆ្លងកាត់ទាំង ដំណាក់កាលសុខសន្តិភាព(កោះសន្តិភាព) និងធ្លាប់ជាប់ឈ្មោះជាដែនដីដែលពោរពេញទៅដោយ ជម្លោះនិងសង្គ្រាបែកបាក់ផងនោះ ៨០ឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ ក៏ត្រូវបានផ្លាស់ប្តូរ ឈ្មោះជាបន្តបន្ទាប់ ទៅតាមការផ្លាស់ប្តូរនៃរបត់នយោបាយ។ តែយ៉ាងណាក៏ដោយ ក៏កងកម្លាំងនគរបាលជាតិ នៅតែស្ពាយជាប់នឹងស្មា នូវតួនាទីនិងភារកិច្ចក្នុងនាមជាកម្លាំងអនុវត្តច្បាប់ ក្នុងន័យ ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខក្សេមក្សាន្តជូនពលរដ្ឋ ជាប់ជានិច្ច។

ជាក់ស្តែងក្នុងសម័យឯករាជ្យ ដោយមានការយកព្រះទ័យទុកដាក់ពីសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័ននគរបាល ត្រូវបានកែសម្រួលរចនាសម្ព័ន្ធ ជាបន្តបន្ទាប់ ព្រមទាំងបានពង្រឹងទាំងកម្លាំង និងសមត្ថភាព ពិសេសចាប់ពីឆ្នាំ១៩៥៩ បានបង្កើត ជាកងរាជតម្រួត និងរាជបណ្ឌិត្យសភាតម្រួត។ នៅសម័យសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ចំណុចដែលអាចកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រនគរបាលនោះ គឺការបង្កើត “ប៉ូលិសសាធារណរដ្ឋ” ដែលមានបេសកកម្ម ក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ញត្តិទាំងឡាយ ក្នុងការប្រតិបត្តិការ ខាងតុលាការ និងរ៉ាប់រងការរៀបរយសន្តិសុខ ភាពសុខសាន្ត និងភាពស្ងប់ជាសាធារណៈ។

បើទោះជាបែបនេះក្តីរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយរបបសាធារណរដ្ឋខ្មែរ ត្រូវបានផ្តួលរំលំ ពោលគឺក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយខ្មែរក្រហម ប៉ុល ពត (១៩៧៥-១៩៧៩) គេមិនអាចកត់ត្រានិងរាប់បញ្ចូលនូវប្រវត្តិកងកម្លាំងនគរបាល នៅក្នុងរយៈពេលពេលជិត ៤ឆ្នាំ នៃរបបនេះបាននោះឡើយ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជា បានរស់ឡើងវិញ ឆ្លងផុតពីរណ្តៅមរណៈ និង សោកនាដកម្ម ដោយបានបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាប្រជាជន បដិវត្តន៍កម្ពុជា។

ដើម្បីរួមចំណែកក្នុងការរៀបចំសង្គមឡើងវិញ ស្ថាប័ននគរបាល ដែលនៅពេលនោះត្រូវបាន គេស្គាល់ថា “កងកម្លាំងនគរបាលប្រជាជន” បានចាប់ផ្តើមដំណើរការឡើងវិញ និងមានការវិវត្តប្រែប្រួលទៅតាមស្ថានភាពនយោបាយ យោធា សន្តិសុខ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ និង សភាពការណ៍អន្តរជាតិ។

ចាប់ពីឆមាសទី២ ឆ្នាំ១៩៧៩ កងកម្លាំងនគរបាលប្រជាជន ត្រូវបានជ្រើសរើសជាបន្តបន្ទាប់ ហើយត្រូវបានចាត់បញ្ជូនចូលហ្វឹកហ្វឺនក្នុងសាលានគរបាលប្រជាជន រយៈពេល ៣ ទៅ ៦ខែ។ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ នៃអ្នកដឹកនាំដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ស្ថាប័ននគរបាល ប្រជាជន បានវិវត្តខ្លួនឥតឈប់ឈរ ហើយកាន់តែរឹងមាំឡើងលំដាប់។

លុះដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ អាស្រ័យដោយស្ថានភាពពិសេស នៃរដ្ឋាភិបាល បណ្តោះអាសន្នបង្រួបបង្រួមជាតិ ក្រសួងមហាផ្ទៃ ត្រូវបានប្តូរឈ្មោះមកជា ក្រសួងមហាផ្ទៃ និង សន្តិសុខជាតិ។ ពេលនោះ រចនាសម្ព័ន្ធកងកម្លាំងនគរបាល ត្រូវបានរៀបចំឡើងវិញទាំងស្រុង និង បានប្តូរឈ្មោះមកជា នគរបាលជាតិកម្ពុជា ដោយបង្កើតជាអគ្គនាយកដ្ឋាននគរបាលជាតិ និងបន្ទាប់ មកជាអគ្គស្នងការដ្ឋាននគរបាលជាតិ។

អាស្រ័យដោយការវិវត្តរីកចម្រើនរបស់សង្គមជាតិ នៅឆ្នាំ២០១៤ រាជរដ្ឋាភិបាល ក៏បាន អនុញ្ញាតឱ្យបង្កើតអគ្គនាយកដ្ឋាន ចំនួនពីរ ដោយបំបែកចេញពីអគ្គស្នងការដ្ឋាននគរបាលជាតិ គឺ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងចុងក្រោយ នាខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបង្កើតបន្ថែមនូវអគ្គនាយកដ្ឋាន ធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ កងកម្លាំងនគរបាល នៅកម្ពុជា បានធ្វើពលិកម្ម យ៉ាងអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គ និងការលំបាកជាច្រើន ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជន និងសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម។

 

ដោយឡែកបើគិតត្រឹមរយៈពេល ៤៦ឆ្នាំចុងក្រោយនេះ(១៩៧៩-២០២៥) នគរបាលជាតិកម្ពុជា បានបង្កើតស្នាដៃ និងសមិទ្ធផលយ៉ាងច្រើនអនេក ដែលអាចចារឹកទុកបន្ថែមទៀតក្នុងប្រវត្តិសាស្ត្រ នៃ ចលនាតស៊ូ ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋ របៀបរៀបរយ និងសុខុមាលភាពសង្គម។ ក្នុងបុព្វហេតុ នៃសន្តិសុខមាតុភូមិ កម្លាំងនគរបាលជាតិ បានរួមចំណែកយ៉ាងសកម្ម ប្រកៀកស្មាជាមួយកង យោធពលខេមរភូមិន្ទ រារាំង ទប់ស្កាត់ការប៉ុនប៉ងកាន់អំណាចជាថ្មី របស់របបប្រល័យពូជសាសន៍ និងការពារយ៉ាងរឹងមាំអធិបតេយ្យជាតិ បូរណភាពទឹកដី ពីការរំលោភឈ្លានពាន។ ដំណាលគ្នានេះ កងម្លាំងនគរបាលជាតិ បានដើរតួនាទីស្នូលទប់ស្កាត់បានរាល់ឧបាយកលពិសពុលរបស់អានុភាព អមិត្តទាំងឡាយ ដែលបានប៉ុនប៉ងបំបែកបំបាក់សាមគ្គី រវាងប្រទេសជិតខាង បំបែកបំបាក់សាមគ្គី ផ្ទៃក្នុង ទប់ស្កាត់ និងវាយបំបាក់ឧបាយកលបដិវត្តពណ៌ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ កើតចេញពីការបោះឆ្នោត បង្ការ និងទប់ស្កាត់អំពើភេរវកម្ម មិនឱ្យកើតមានលើទឹកដីកម្ពុជា៕

សម្តេចធិបតីប្រកាសថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមិនមានការលក់ឱ្យវិស័យឯកជនឡើយ បើទោះបីជាផ្ទេរទៅព្រលានថ្មីក៏ដោយ