លោក Blinken ប្រាប់ក្រុមហាម៉ាស់ឱ្យទទួលយកលក្ខខណ្ឌបទឈប់បាញ់ "ដ៏មានចិត្តទូលាយបំផុត" របស់អ៊ីស្រាអែល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0286-3

IMG_0288-2

IMG_0290-2

អន្តរជាតិ៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានជំរុញឱ្យក្រុមហាម៉ាស់ទទួលយកយ៉ាងឆាប់រហ័សនូវលក្ខខណ្ឌបទឈប់បាញ់ចុងក្រោយរបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលលោកបានពិពណ៌នាថា វាជាសំណើ "ដ៏មានចិត្តទូលាយបំផុត"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ក្រុមអ្នកចរចារបស់ក្រុមហាម៉ាស់គ្រោងនឹងជួបជាមួយអ្នកសម្រុះសម្រួលពីកាតា និងអេហ្ស៊ីប ដើម្បីឆ្លើយតបទៅនឹងសំណើបទឈប់បាញ់បណ្តោះអាសន្នរបស់អ៊ីស្រាអែល។ ប្រការនេះកើតឡើងក្នុងពេលមានការគំរាមកំហែងវាយប្រហាររបស់អ៊ីស្រាអែល ដែលអាចកើតមានលើទីក្រុង Rafah ភាគខាងត្បូងតាមបណ្តោយព្រំដែន។ លោក Blinken និយាយថា ក្រុមហាម៉ាសគឺជាឧបសគ្គចម្បងក្នុងការសម្រេចបានបទឈប់បាញ់ហើយបង្ហាញក្តីសង្ឃឹមថា ពួកគេនឹងធ្វើការសម្រេចចិត្តត្រឹមត្រូវយ៉ាងឆាប់រហ័ស។ លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំពិសេស នៃវេទិកាសេដ្ឋកិច្ចពិភពលោកដែលធ្វើឡើងនៅក្នុងរដ្ឋធានីរីយ៉ាត របស់អារ៉ាប៊ីសាអូឌីតថា "រឿងតែមួយគត់ដែលឈរនៅចន្លោះប្រជាជនហ្គាហ្សា និងបទឈប់បាញ់ គឺក្រុមហាម៉ាស"។ លោកបានបន្ថែមថា "ខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើការសម្រេចចិត្តត្រឹមត្រូវ"៕

Comments

Related posts