លោក Blinken ជំរុញឱ្យលោក Netanyahu ធានាលំហូរជំនួយឥតឈប់ដល់តំបន់ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0577-1

IMG_0573-1

អន្តរជាតិ៖ កាលពីថ្ងៃពុធលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានជួបជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដើម្បីជំរុញឱ្យមានជំនួយបន្ថែមទៀតដល់តំបន់ហ្គាហ្សា ខណៈដែលជំរុញឱ្យក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងនាំយកចំណាប់ខ្មាំងមួយចំនួនត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ អ៊ីស្រាអែលគឺជាកន្លែងឈប់ចុងក្រោយក្នុងដំណើរទស្សនកិច្ចរបស់អ្នកការទូតកំពូលរបស់អាមេរិករូបនេះនៅមជ្ឈិមបូព៌ាដែលជាដំណើរទស្សនកិច្ចលើកទីប្រាំពីរ របស់លោកទៅកាន់តំបន់នេះ។ ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសអ៊ីស្រាអែលលើកនេះផ្តោតលើកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ រួមទាំងការពិភាក្សាស្តីពីការសម្របសម្រួលការផ្តល់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សា ដែលកំពុងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលពិភាក្សាជាមួយលោក Netanyahu លោក Blinken បានគូសបញ្ជាក់ពីវឌ្ឍនភាពក្នុងការចែកចាយជំនួយ និងបានជំរុញឱ្យបន្តដំណើរការរបស់វា។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកគាំទ្រអ៊ីស្រាអែលឥតងាករេ បានព្រមានអំពីការផ្លាស់ប្តូរគោលនយោបាយដែលមានសក្តានុពលប្រសិនបើបង្កការខូចខាតផ្នែកស៊ីវិលធ្ងន់ធ្ងរ និងតម្រូវការមនុស្សធម៌មិនត្រូវបានដោះស្រាយ៕

Comments

Related posts