ក្នុងរយៈពេល ៤ ខែ CPI របស់ប្រទេសវៀតណាមកើនឡើង ៣,៩៣%

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1120-1

IMG_1122

IMG_1124

អន្តរជាតិ៖ បើយោងតាមស្ថិតិដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់វៀតណាមបានកើនឡើង ៣,៩៣ ភាគរយ ខណៈដែលអតិផរណាស្នូលរបស់ប្រទេសបានកើនឡើង ២,៨១ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សន្ទស្សន៍បានកើនឡើង ៤,៤ ភាគរយនៅក្នុងខែមេសា។ ការចំណាយលើការអប់រំកើនឡើង ៨,៣១ ភាគរយនៅក្នុងខែមេសា បានរួមចំណែកច្រើនបំផុតដល់អតិផរណា បន្ទាប់មកគឺឱសថ និងសេវាថែទាំសុខភាព ដែលបានកើនឡើង ៧,៤៤ ភាគរយ។ នៅឆ្នាំ ២០២៣ វៀតណាមបានឃើញថា CPI កើនឡើង ៣,២៥ ភាគរយបើធៀបនឹងឆ្នាំមុន ដែលបំពេញតាមគោលដៅដែលបានកំណត់ដោយសភាកំពូលរបស់ខ្លួន។ ប្រទេសវៀតណាមបានកំណត់គោលដៅរក្សា CPI នៅកម្រិត ៤-៤,៥ ភាគរយសម្រាប់ឆ្នាំ ២០២៤៕

Comments

Related posts