ក្នុងខែឧសភា ម៉ាឡេស៊ីរក្សាពន្ធនាំចេញ CPO នៅត្រឹម ៨ ភាគរយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1116

IMG_1119

អន្តរជាតិ៖ ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោក បានរក្សាពន្ធនាំចេញប្រេងដូងឆៅ (CPO) របស់ខ្លួនសម្រាប់ខែឧសភានៅកម្រិត ៨ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ សារាចរពីគេហទំព័រក្រុមប្រឹក្សាភិបាលដូងប្រេងម៉ាឡេស៊ីបានបង្ហាញថា តម្លៃយោង CPO សម្រាប់ខែឧសភាត្រូវបានកើនឡើងដល់ ៤,២៧៣ រីងហ្គីត (៨៩៤ ដុល្លារអាមេរិក) ក្នុងមួយតោនពី ៣,៩៥៨ រីងហ្គីតក្នុងមួយតោនក្នុងខែមេសា។ ពន្ធនាំចេញ ៣ ភាគរយនឹងត្រូវបានដាក់នៅពេលដែលតម្លៃ CPO មានចន្លោះពី ២,២៥០ រីងហ្គីត និង ២,៤០០ រីងហ្គីតក្នុងមួយតោន។ អត្រាពន្ធអតិបរមាគឺ ៨ ភាគរយនៅពេលដែលតម្លៃ CPO លើសពី ៣,៤៥០ រីងហ្គីតក្នុងមួយតោន៕  (១ រីងហ្គីត ស្មើនឹង ០,២១ ដុល្លារអាមេរិក)

Comments

Related posts