បាតុភូតEl Nino បានបង្កការខូចខាតចំពោះវិស័យកសិកម្មហ្វីលីពីនដល់ទៅ ៦៨ លានដុល្លារអាមេរិក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8937-1

IMG_8939-2

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា គ្រោះរាំងស្ងួត El Nino និងការខូចខាតដោយគ្រោះរាំងស្ងួតចំពោះវិស័យកសិកម្មហ្វីលីពីន បានកើនឡើងដល់ជាង ៣,៩៤ ពាន់លានប៉េសូ (ប្រហែល ៦៨ លានដុល្លារអាមេរិក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ យោងតាមនាយកដ្ឋានកសិកម្ម តំបន់ចំនួន ១១ នៅទូទាំងប្រទេសនេះកំពុងវិលត្រឡប់ពីបាតុភូតអាកាសធាតុ ដែលបានប៉ះពាល់ដល់កសិករ និងប្រជានេសាទជិត ៧៤,០០០ នាក់។ ផ្ទៃដីស្រែចម្ការជាង ៦៦,០០០ ហិកតាត្រូវបានរងផលប៉ះពាល់ រួមទាំង ១៥,០០០ ហិកតានៃដីស្រែទាំងនេះមិនមានឱកាសស្តារឡើងវិញ។ បើគិតពីបរិមាណ នាយកដ្ឋានបានកត់ត្រាការបាត់បង់ផលិតកម្មចំនួន ១៦២,៧៩៣ តោនទៅលើអង្ករ ពោត និងកសិផលផ្សេងៗទៀត។ ស្រូវ ជា ដំណាំ ដែល ទទួល រង ផល ប៉ះពាល់ ខ្លាំង បំផុត ដោយ ខាត បង់ តម្លៃ សរុប ចំនួន ២,៣៦ ពាន់ លាន ប៉េសូ (៤១ លាន ដុល្លារ) ពី ផ្ទៃដី ស្រែ ដែល រង ផល ប៉ះពាល់ ចំនួន ៤៣,៦៥៩ ហិកតា។ បាតុភូតអាកាសធាតុ El Nino បន្តចុះខ្សោយនៅក្នុងប្រទេសហ្វីលីពីន ខណៈដែលគំរូអាកាសធាតុ La Nina ត្រូវបានគេរំពឹងថានឹងមានលទ្ធភាពខ្ពស់នៅចន្លោះខែមិថុនាដល់ខែសីហាឆ្នាំនេះ៕

Comments

Related posts