ទុនបម្រុង Forex របស់ឥណ្ឌាកើនឡើងដល់ ៦៤២,៤៩ ពាន់លានដុល្លារអាមេរិក ខណៈដែរប្រាក់រូពីបានធ្លាក់ចុះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5644-1

IMG_5645-1

អន្តរជាតិ៖ ធនាគារជាតិរបស់ប្រទេសឥណ្ឌាបានរាយការណ៍ថា ទុនបម្រុងប្តូរប្រាក់បរទេសរបស់ ប្រទេសឥណ្ឌាបានឈានដល់កម្រិតខ្ពស់គឺ ៦៤២,៤៩ ពាន់លានដុល្លារអាមេរិក ដែលនេះគឺជាសប្តាហ៍ទីបួនជាប់ៗគ្នាជាមួយនឹងការកើនឡើងនៃទុនបម្រុង Forex សម្រាប់ប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ទិន្នន័យបានបង្ហាញថា ទ្រព្យសកម្មរូបិយប័ណ្ណបរទេសមានចំនួន ៥៦៨,៣៨៦ ពាន់លានដុល្លារ ខណៈដែលទុនបម្រុងមាសមានចំនួន ៥១,១៤ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ប្រាក់រូពីឥណ្ឌាបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ៨៣,៤៣ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយសារតែភាពទន់ខ្សោយនៅក្នុងបណ្តាប្រទេសអាស៊ីរបស់ខ្លួន និងតម្រូវការក្នុងស្រុកសម្រាប់ប្រាក់ដុល្លារអាមេរិក៕

Comments

Related posts