រុស្ស៉ី ប្រកាសចាត់ទុកអង្គការ Freedom House ថាជាអង្គការដែលត្រូវបានហាមឃាត់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1182

អន្តរជាតិ៖ រដ្ឋអាជ្ញារុស្ស៊ីបានប្រកាសថា ពួកគេបានចាត់ទុកអង្គការមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក Freedom House ថាជាអង្គភាពដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការចាត់ទុកបែបនេះគឺមានន័យថា ការហាមឃាត់ដ៏មាន ប្រសិទ្ធភាពមិនអនុញ្ញាតឱ្យធ្វើការ ឬសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយនេះ បើពុំដូច្នោះទេនឹងអាចប្រឈមនឹងការផ្តន្ទាទោសពីអាជ្ញាធរ។ គួរបញ្ចាក់ថា នៅក្នុងរបាយការណ៍ឆ្នាំ ២០២៤ របស់ខ្លួនអង្គការ Freedom House បានវាយតម្លៃប្រទេសរុស្ស៊ីថា "មិនសេរី" ដោយផ្តល់ពិន្ទុសេរីភាពសកលត្រឹមតែ ១៣ ពិន្ទុប៉ុណ្ណោះលើពិន្ទុសរុប ១០០ពិន្ទុ។ អង្គការនេះបានលើកឡើងថា "ចាប់តាំងពីរបបនេះបានចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អាជ្ញាធរបានរឹតបន្តឹងកាន់តែខ្លាំងលើសិទ្ធិ និងសេរីភាពបុគ្គល ដើម្បីទប់ស្កាត់មតិប្រឆាំងក្នុងស្រុក"។ អគ្គរដ្ឋអាជ្ញារុស្ស៊ីបាននិយាយថា អង្គការ Freedom House បានចូលរួមក្នុងការលើក កម្ពស់ "តួនាទីដ៏លេចធ្លោ" របស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោក ទន្ទឹមនឹងការធ្វើឱ្យខូចកិត្តិយសដល់កងទ័ពរុស្ស៊ី និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី៕

Comments

Related posts