GDP របស់វៀតណាមនឹងកើនឡើង ៦,១% នៅក្នុងត្រីមាសទី១

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7884

IMG_7886

អន្តរជាតិ៖ បើយោងតាមការព្យាករណ៍ចុងក្រោយដែលធ្វើឡើងដោយធនាគារ Standard Chartered បានឱ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងត្រីមាសទី ១ នឹងថយចុះមកនៅត្រឹម ៦,១ ភាគរយពី ៦,៧ ភាគរយនៅក្នុងត្រីមាសទី ៤ ឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ការព្យាករណ៍កំណើន GDP របស់ប្រទេសឆ្នាំ ២០២៤ ត្រឹម ៦,៧ ភាគរយជាមួយនឹងកំណើនពី ៦,២ ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះដល់ ៦,៩ ភាគរយនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ គេបានព្យាករណ៍ថា កំណើនការនាំចេញរបស់វៀតណាមអាចនឹងងើបឡើងវិញដល់ ៥,២ ភាគរយក្នុងខែមីនា ខណៈដែលការនាំចូលនឹងមានកំណើន ៥ ភាគរយ។ លោក Tim Leelahaphan សេដ្ឋវិទូរបស់ធនាគារថៃ និងវៀតណាមបាននិយាយថា "ទោះបីជាត្រីមាសទី១ មានការធ្លាក់ចុះក៏ដោយ យើងគិតថាការស្ទុះងើបឡើងវិញរបស់វៀតណាមនៅតែរក្សាដដែល។ ទោះជាយ៉ាងណាក៏ដោយ យើងមានការប្រុងប្រយ័ត្នចំពោះទស្សនវិស័យដោយសារការឈានទៅរកពាណិជ្ជកម្មសកល"៕

Comments

Related posts