អ៊ីស្រាអែល បង្ហាញការព្រួយបារម្ភអំពីដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ពាក់ព័ន្ធនឹងសង្គ្រាមនៅហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0281

IMG_0285-1

អន្តរជាតិ៖ អ៊ីស្រាអែលកំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចេញដីកាចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល និងមន្ត្រីយោធារបស់ខ្លួនទាក់ទងនឹងការជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ តុលា ICC កំពុងស៊ើបអង្កេតទាំងការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស និងការឆ្លើយតបផ្នែកយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបានបន្តអស់រយៈពេលប្រាំពីរខែ។ ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដែលថា តុលាការ ICC អាចនឹងចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងយោធាអ៊ីស្រាអែលនាពេលឆាប់ៗនេះ។ លោក Katz រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានក្រើនរំលឹកដល់ស្ថានទូតអ៊ីស្រាអែលឱ្យពង្រឹងសន្តិសុខរបស់ពួកគេដោយព្រមានពីហានិភ័យនៃ "រលកនៃការប្រឆាំងសាសនាដ៏ធ្ងន់ធ្ងរ"។ លោក Katz បាននិយាយថា "យើងរំពឹងថាតុលាការ (ICC) នឹងបដិសេធមិនចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយ និងសន្តិសុខអ៊ីស្រាអែល"។ ប៉ុន្តែលោកបានបន្ថែមថា "យើងនឹងមិនឱនក្បាលទេ យើងនឹងមិនត្រូវបានរារាំងទេ ហើយយើងនឹងបន្តប្រយុទ្ធ"៕

Comments

Related posts