NACD និង NCHADS រួមគ្នាបណ្តុះបណ្តាលបច្ចេកទេសសម្ភាសន៍រកចំនួនអ្នកចាក់និងអ្នកប្រើគ្រឿងញៀននៅកម្ពុជាឆ្នាំ២០២៤

ខេត្តបាត់ដំបង៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS )សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(NACD)បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសធ្វើសម្ភាសន៍សម្រាប់ការអង្កេតតាមលក្ខណៈ ជីវសាស្ត្រ ឥរិយាបថ ការប្រព្រឹត្តផ្លូវភេទ និងការប៉ាន់ប្រមាណរកចំនួនក្រុមអ្នកចាក់ និងអ្នកប្រើប្រាស់គ្រឿងញៀននៅប្រទេសកម្ពុជាឆ្នាំ២០២៤។

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងពីគោលបំណងដើម្បីធ្វើការប៉ាន់ប្រមាណចំនួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀន និងអាត្រាប្រេវ៉ាឡង់មេរោគអេដស៍ និងមេរោគកាមរោគ(មេរោគស្វាយ មេរោគប្រមេះទឹកបាយ មេរោគប្រមេះទឹកថ្លា រលាកថ្លើមប្រភេទC) ក្នុងចំណោមក្រុមអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ។

វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ក្រោមវត្តមានដឹកនាំលោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមណ្ឌលជាតិ និងមានសមាសភាពចូលរួមពីមន្ត្រីនិងបុគ្គលិកអង្គការមកពីរាជធានីភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង កំពង់ចាម សៀមរាប ព្រះសីហនុ និងកណ្ដាល  សរុប៥០នាក់។

តាមរបាយការណ៍ឆ្នាំ២០២៣ កម្ពុជាមានអ្នកញៀន  និងអ្នកប្រើប្រាស់គ្រឿងញៀនដែលបានគ្រប់គ្រងចំនួន ២៣.០៤៦ នាក់។photo_2024-05-08_19-20-39photo_2024-05-08_19-20-39 (2)photo_2024-05-08_19-10-23photo_2024-05-08_19-10-20photo_2024-05-08_19-10-16photo_2024-05-08_18-59-53photo_2024-05-08_18-51-32

photo_2024-05-07_21-21-52

Comments

Related posts