ប្រមុខ NATO ថាអ៊ុយក្រែននៅតែអាចឈ្នះសង្រ្គាម ទោះកងទ័ពរុស្ស៉ីកំពុងរីកចម្រើនទៅមុខក៏ដោយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a16-118

a18-93

a17-109

អន្តរជាតិ៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បាននិយាយថា វាមិនទាន់យឺតពេលពេកនោះទេ ដើម្បីឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះក្នុងសង្រ្គាម បើទោះជាកំពុងខ្វះខាតសព្វាវុធ និងចំនួនកងទ័ពចំពោះមុខការរីកចម្រើនរបស់កងទ័ពរុស្ស៉ីក៏ដោយ ខណៈកំពុងរង់ចាំទទួលជំនួយអាវុធពីសម្ព័ន្ធមិត្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Stoltenberg ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ និងពេលកងទ័ពរុស្ស៉ីបានអះអាងពីជ័យជម្នះពីការវាយ ដណ្ដើមបានភូមិទី២ នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ លោកបន្តថា "អ៊ុយក្រែនបានប្រឈមមុខនឹងការខ្វះខាតអស់រយៈពេលជាច្រើនខែមកហើយ ដោយត្រូវបង្ខំចិត្តប្រើប្រាស់យ៉ាងសន្សំសំចៃនៃអាវុធរបស់ខ្លួន ប៉ុន្តែវាមិនទាន់យឺតពេល ពេកនោះទេ ដើម្បីឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះ"។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មកអ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើជំនួយយោធាពីលោកខាងលិចដើម្បីអាចទប់ទល់នឹងកងទ័ពរុស្ស៉ី៕

Comments

Related posts