មីស៊ីលរុស្ស៉ីវាយប្រហារស្ថាប័នអប់រំមួយក្នុងក្រុង Odessa របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៥នាក់ និង៣២នាក់ទៀតរងរបួស

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0459-1

IMG_0462-1

អន្តរជាតិ៖ មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថា កាលពីថ្ងៃចន្ទមីស៊ីល របស់រុស្ស៊ីបានវាយប្រហារស្ថាប័នអប់រំមួយនៅក្នុងឧទ្យានមាត់សមុទ្រដ៏ពេញនិយមនៅក្នុងកំពង់ផែសមុទ្រខ្មៅ Odessa របស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់និង ៣២នាក់ផ្សេងទៀតរង របួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ បើតាមអភិបាលតំបន់ លោក Oleh Kiper បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា បន្ថែមពីលើអ្នកដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ បុរសម្នាក់បានស្លាប់ បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលដែលជាលទ្ធផលនៃការវាយប្រហារនេះផងដែរ។ លោកបន្តថា អ្នករបួស ៨ នាក់រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងចំណោមអ្នករង របួសស្រាលមានក្មេងម្នាក់ទៀត និងស្ត្រីមានផ្ទៃពោះផងដែរ។ លោក Hennadiy Trukhanov អភិបាលក្រុង វOdessa បាននិយាយថា "នេះជាសត្វចម្លែក សត្វព្រៃ សត្វតិរច្ឆាន។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតទេ ដោយមនុស្ស ទៅដើរលេងនៅឆ្នេរសមុទ្រហើយត្រូវបានគេបាញ់សម្លាប់"៕

Comments

Related posts