អ៊ីស្រាអែល បង្កើនការវាយប្រហារលើហ្គាហ្សា ខណៈអំពើហិង្សានៅតំបន់ West Bank ក៏បានកើនឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8947

IMG_8949-1

អន្តរជាតិ៖ បុគ្គលិកសង្គ្រោះបន្ទាន់បានឱ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអំពើហិង្សាបានកើនឡើងនៅក្នុងតំបន់ West Bank ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ការទម្លាក់គ្រាប់បែកចុងក្រោយនេះបានកើតឡើងនៅពេលដែលសមាជិកសភា នៅសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់អ៊ីស្រាអែល បានអនុម័តយល់ព្រមផ្តល់ជំនួយយោធាថ្មីចំនួន ១៣ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល បើទោះបីជាការរិះគន់ជាសកលបានកើនឡើងជុំវិញចំនួនអ្នកស្លាប់ និងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ការភ័យខ្លាចនៃសង្រ្គាមនៅមជ្ឈិមបូព៌ាបានធូរស្រាលបន្តិច បន្ទាប់ពីអ៊ីរ៉ង់បានបន្ធូរបន្ថយស្ថានការណ៍ដោយនិយាយថា ខ្លួនគ្មានផែនការវាយបកលើអ៊ីស្រាអែលបន្តទៀតទេ។ បើយោងតាមទីភ្នាក់ងារការពារជនស៊ីវិលនៃដែនដីប៉ាឡេស្ទីនបានឱ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក នៅតំបន់ហ្កាហ្សាពេញមួយយប់កន្លងទៅ៕

Comments

Related posts