ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដ បានសម្លាប់មេបញ្ជាការក្រុម Kataib Hezbollah

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-190

a6-191

អន្តរជាតិ៖ មេបញ្ជាការម្នាក់របស់ក្រុម Kataib Hezbollah ជាចលនាប្រដាប់អាវុធមួយគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់ និងដែលមន្ទីរបញ្ចកោណចោទថាជាអ្នកនៅពីក្រោយការវាយប្រហារលើកងទ័ពអាមេរិកត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យោធាអាមេរិកបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា "កងកម្លាំងអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសមួយតែម្នាក់ឯងនៅក្នុងប្រទេសអ៉ីរ៉ាក់ជាការសងសឹកទៅនឹងការវាយប្រហារលើកងទ័ពអាមេរិក ដោយបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុម Kataib Hezbollah ដែលទទួលខុសត្រូវលើការដឹកនាំផែនការ និងចូលរួមក្នុងការវាយប្រហារលើកងកម្លាំងអាមេរិកនៅក្នុងតំបន់"។ យោធាអាមេរិកមិនបានបញ្ជាក់ពីឈ្មោះរបស់មេបញ្ជាការរូបនោះឡើយ ដោយគ្រាន់តែបន្ថែមថាមិនមានជនស៊ីវិលស្លាប់ ឬរងរបួសក្នុងការវាយប្រហាររបស់ខ្លួនទេ។ ប៉ុន្តែប្រភពផ្នែកសន្តិសុខ ២ រូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាមេបញ្ជាការក្រុម Kataib Hezbollah ឈ្មោះ Abu Baqir al-Saadi ដែលស្ថិតនៅក្នុងចំណោមមនុស្ស ៣នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនលើរថយន្ដមួយគ្រឿងនៅភាគខាងកើតទីក្រុងបាកដាដ៕

Comments

Related posts