KCNA បញ្ជាក់ ពី ឆន្ទៈ របស់ ពូទីន ក្នុង ការ ធ្វើ ទស្សនកិច្ច នៅ កូរ៉េខាងជើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a21-44

a23-34

a22-39

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ដោយលើកឡើងពីសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយជំនួយការការិយាល័យរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តាមការអញ្ជើញរបស់លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី  លោកស្រី Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីពីថ្ងៃច័ន្ទដល់ថ្ងៃពុធ និងបានជួបពិភាក្សាជាយុទ្ធសាស្ត្រជាមួយសមភាគីរុស្ស៊ី។ ប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ និងឈានដល់ការឯកភាពគ្នាលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ រួមទាំងស្ថានភាពនៅឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសានផងដែរ។ កូរ៉េខាងជើង និងរុស្ស៊ីបានសំដែងនូវឆន្ទៈដ៏មុតមាំរបស់ពួកគេក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ និងបង្កើតសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូលថ្មីមួយដោយផ្អែកលើឯករាជ្យភាព និងយុត្តិធម៌។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង កំពុងត្រូវបានពិភាក្សារវាងភាគីទាំងពីរ "តាមរយៈបណ្តាញការទូត" ៕

Comments

Related posts