អ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​ដាក់​ទណ្ឌកម្ម​ក្រុង Kharkiv ដោយ​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក

​វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6690

IMG_6687

អន្តរជាតិ៖ មន្ត្រីអ៊ុយក្រែនបាន និយាយថា រុស្ស៊ីបានវាយលុកទីក្រុង Kharkiv របស់អ៊ុយក្រែនដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងម៉ូស្គូបានចោទប្រកាន់ទីក្រុង Kyiv ថាបានធ្វើការវាយប្រហារតាមផ្លូវអាកាសមួយឆ្លងកាត់ព្រំដែននៅជិតទីក្រុង Belgorod ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ លោក Oleh Syniehubov អភិបាលតំបន់ Kharkiv បាននិយាយថា នៅក្នុងរលកដំបូងនៃការវាយប្រហាររបស់រុស្ស៊ី យ៉ាងហោចណាស់មានមីស៊ីលចំនួន ៦ គ្រាប់បាន វាយប្រហារទៅលើតំបន់ Kharkiv ដោយបានបណ្តាលឱ្យមនុស្សយ៉ាងតិច ២៨ នាក់រងរបួស និងបានវាយប្រហារទៅលើអគារលំនៅឋាន សណ្ឋាគារ និងកន្លែងពេទ្យ។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ក្មេងប្រុសពីរនាក់អាយុ ១៤ ឆ្នាំ និង ១៦ ឆ្នាំ និងទីប្រឹក្សាសន្តិសុខសម្រាប់ក្រុមអ្នកកាសែតអាល្លឺម៉ង់ ស្ថិតក្នុងចំណោមអ្នករងរបួសនៅក្នុងទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា យោធាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២១ គ្រឿងក្នុងចំនោមយន្តហោះគ្មានមនុស្សបើកចំនួន ៤៩ គ្រឿងដែលបានបាញ់បង្ហោះពេញមួយយប់ដោយរុស្ស៊ី។ គេបាននិយាយថា ភាគច្រើនគឺសំដៅទៅជួរមុខ និងផ្នែកខ្លះនៃតំបន់ Kharkiv, Kherson, Mykolaiv និង Zaporizhzhia៕

Comments

Related posts