កម្ពុជា ស្វាគមន៍ចំពោះការយល់ដឹង និងធាតុចូលសំខាន់ៗរបស់អង្គការ MAG លើការពិនិត្យឡើងវិញនៃផែនការសកម្មភាពទីក្រុងអូស្លូ២០១៩ និងការរៀបចំផែនការសកម្មភពសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន

photo_2024-03-04_17-42-53

(ប្រទសស្វីស) ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជួបពិភាក្សាជាមួយ លោក  Greygory Crowther នាយកកម្មវិធីនៃអង្គការ MAG ដើម្បីស្វែងរកការគាំទ្រពីអ្នកជំនាញរបស់ MAG លើធាតុចូលសម្រាប់ការពិនិត្យឡើងវិញនៃផែនការសកម្មភាពទីក្រុងអូស្លូឆ្នាំ២០១៩ និងការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការសូមស្វាគមន៍ចំពោះការយល់ដឹង និងធាតុចូលសំខាន់ៗរបស់អង្គការ MAG លើការពិនិត្យឡើងវិញនៃផែនការសកម្មភាពទីក្រុងអូស្លូឆ្នាំ២០១៩ និងការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ ដោយផ្តោតលើបញ្ហាសំខាន់ៗដូចជា មីនដែលមិនទាន់កែច្នៃ ការសម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥ ការអប់រំយល់ដឹងអំពីគ្រាបមីន ការដាក់បញ្ចូលនូវទស្សនៈវិស័យយេនឌ័រ និងធានាការរួមបញ្ចូលនិងដោះស្រាយផលប៉ះពាល់បរិស្ថាន ជាដើម។ ភាគីទាំងពីរ ជំរុញឱ្យមានកិច្ចពិភាក្សាបន្តជាមួយដៃគូរអភិវឌ្ឍន៍ដទៃទៀត និងតម្រូវឱ្យមានភាសាតែមួយក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងការងារសកម្មភាពមីន ដើម្បីឱ្យសម្រេចតាមគោលដៅកំណត់។

ក្នុងឱកាសនោះ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះអង្គការ MAG ដែលបានរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងគោលដៅជួយសង្រ្គោះអាយុជីវិតមនុស្ស និងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់អង្គការ MAG ក្នុងភាពជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា៕photo_2024-03-04_17-42-43

photo_2024-03-04_17-42-50

Comments

Related posts