លោក Marcos៖ ហ្វីលីពីន នឹងមិនប្រើកាណុងបាញ់ទឹក ឬបង្កើនភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូងឡើយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-235

a10-190

a9-223

អន្តរជាតិ៖ លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីនបាននិយាយថា ប្រទេសរបស់លោកនឹងមិនប្រើប្រាស់កាណុងបាញ់ទឹក ឬអាវុធណាមួយនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ចំពោះមុខភាពតានតឹងជាមួយចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅចំពោះមុខអ្នកសារព័ត៌មាន លោក Marcos ក៏បានកត់សម្គាល់ដែរថា បេសកកម្មរបស់កងទ័ពជើងទឹក និងឆ្មាំសមុទ្រហ្វីលីពីននោះគឺបន្ធូរបន្ថយភាពតានតឹងហើយ ក៏មិនមានគម្រោងដំឡើងកាណុងបាញ់ទឹកនៅលើនាវានោះដែរ។ "យើងនឹងមិនយកគំរូតាមឆ្មាំសមុទ្រចិន និងនាវារបស់ចិននោះទេ"។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកប្រធានាធិបតីហ្វីលីពីន។ ក៏ប៉ុន្តែភ្លាមៗ ខាងស្ថានទូតចិនប្រចាំទីក្រុងម៉ានីលមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ហ្វីលីពីនបានសម្ដែងការប្រឆាំងជំទាស់ទៅនឹងការប្រើប្រាស់កាណុងបាញ់ទឹករបស់ឆ្មាំសមុទ្រចិន លើនាវារបស់ហ្វីលីពីន នៅឯតំបន់ថ្មប៉ប្រះទឹកមានជម្លោះមួយក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយចាត់ទុកថាជាទង្វើប្រកបដោយគ្រោះថ្នាក់។ ប៉ុន្តែទីក្រុងប៉េកាំងបានអះអាងថាហ្វីលីពីនទៅវិញទេដែលជាអ្នកបង្ករឿងនៅក្បែរតំបន់ជម្លោះដែនទឹក៕

Comments

Related posts