NEA សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំវេទិកាការងារនៅថ្ងៃទី៦ នេះ ដោយនាំយកឱកាសការងារជាង២៥០០កន្លែង

វិទ្យុជាតិកម្ពុជា៖

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នឹងរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ "ការត្រៀមខ្លួនចូលទីផ្សារការងារ" នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ នៅទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន២៥ ជាមួយនឹងឱកាសការងារចំនួន ២៥២៥ កន្លែងសម្រាប់ផ្តល់ជូនសិស្ស/នសិ្សត និងអ្នកស្វែងរកការងារ។

 

លោកស្រី លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មើលឃើញថា វេទិកាការងារតាមសាកលវិទ្យាល័យគឺជាយុទ្ធសាស្ត្រមួយទៀតរបស់ NEA ក្នុងការនាំយកឱកាសការងារទៅកាន់និស្សិតដែលកំពុងសិក្សាហើយពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកការងារធ្វើ។ លោកស្រីបញ្ជាក់ថា៖ «នាងខ្ញុំពិតជាសរសើរ NEA ណាស់ដែលបានរកគ្រប់វិធីសាស្ត្រជាច្រើនសំដៅជួយដល់និស្សិតឱ្យបានស្គាល់ពីក្រុមហ៊ុន ពិសេសបានដឹងពីព័ត៌មានទីផ្សារការងារ»។

 

លោក រ៉េត សាគា  ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយក្រុមហ៊ុន  ធនាគារឯកទេស អ៊ីអន ( ខេមបូឌា) ភីអិលស៊ី លើកឡើងថា ធនាគារពិតជាមានអារម្មណ៏សប្បាយរីករាយ ដែលបានសហកាយ៉ាងជិតស្និទ្ធជាមួយ NEA ក្នុងកម្មវិធីវេទិកាការងារផ្សេងៗ និងនៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗផងដែរ។ លោក សាគា បន្ថែមថា៖ «ខ្ញុំមើលឃើញថាវេទិកាការងារតាមបណ្តាគ្រឹះស្ថានអប់រំនានាគឺជារបត់ថ្មីមួយក្នុងការនាំយកឱកាសការងារដល់កន្លែងសម្រាប់សិស្សនិស្សិត ពិសេសសកម្មភាពការងារដែលសម្របសម្រួលដោយNEA គឺមានលទ្ធផលល្អ និងការសហការយ៉ាងកក់ក្តៅផងដែរពីគ្រប់ភាគីទាំងវិស័យរដ្ឋ និងឯកជន»។

 

យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ២២។ យុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។

 

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕11D94F51-B2B6-49C7-9F7C-350187151FD1CD4F04DE-820A-473C-8CD3-C2AC0E76B9B47E17407E-6D3B-4EDD-941C-E30EB866446A0CCC9324-006B-4F48-9A71-3CB2957BF3503B461043-3BF7-44FB-96CC-611224544B7E2D56D0E6-AD00-4817-8D70-4D07576C30905DAEBAFD-A14D-4C30-800B-9AF073FAE0653F1E46BF-27E9-47F3-802A-26A837044B32

Comments

Related posts