លោក Netanyahu និយាយថា សង្គ្រាមហ្គាហ្សាទាមទារការលះបង់ធំធេងពីកងទ័ពអ៊ីស្រាអែល ខណៈចំនួនកងទ័ពដែលត្រូវបានសម្លាប់កើនឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-127

a9-118

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា សង្រ្គាមនៅតំបន់ហ្គាហ្សាកំពុងកំណត់តម្លៃដ៏ធ្ងន់មួយ ខណៈដែលចំនួនទាហានដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសបានកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បន្ទាប់ពីកងទ័ពបានប្រកាសថា ទាហានអ៊ីស្រាអែលចំនួន ១៤ នាក់ត្រូវបានសម្លាប់នៅក្នុងទឹកដីប៉ាឡេស្ទីនចាប់តាំងពីថ្ងៃសុក្រ លោក Netanyahu បាននិយាយថា "នេះគឺជាព្រឹកដ៏លំបាកមួយ បន្ទាប់ពីថ្ងៃដ៏លំបាកនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្គាហ្សា"។ លោកបានបន្ថែមថា "សង្រ្គាមកំពុងធ្វើឱ្យយើងខាតបង់យ៉ាងខ្លាំង ប៉ុន្តែយើងគ្មានជម្រើសអ្វីក្រៅពីការបន្តការប្រយុទ្ធគ្នានោះទេ"។ លោកបានសង្កត់ធ្ងន់ថា "យើងនឹងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់ រហូតដល់ជ័យជម្នះ រហូតដល់យើងសម្រេចបាននូវគោលដៅទាំងអស់របស់យើងគឺ កម្ទាត់ចោលក្រុមហាម៉ាស ការវិលត្រឡប់របស់ចំណាប់ខ្មាំងរបស់យើង និងការធានាថា តំបន់ហ្គាហ្សានឹងលែងបង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែលតទៅទៀត"។ លោកបានបន្ថែមថា "សូមឱ្យច្បាស់លាស់ទាំងអស់គ្នាថានេះនឹងក្លាយជាសង្រ្គាមដ៏យូរអង្វែង រហូត ដល់ក្រុមហាម៉ាសត្រូវបានគេកម្ចាត់ហើយយើងនឹងស្ដារសន្តិសុខទាំងនៅខាងជើង និងខាងត្បូង"៕

Comments

Related posts