លោក Netanyahu និយាយថា កងទ័ពអ៊ីស្រាអែលមានក្រមសីលធម៌ខ្ពស់ក្នុងសង្គ្រាមហ្គាហ្សា ដោយច្រានចោលការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងដែលថា ខ្លួនប្រព្រឹត្តអំពើប្រល័យពូជសាសន៍

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6676

IMG_6677

IMG_6679

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីបាន និយាយថា អ៊ីស្រាអែលបានបង្ហាញពី "ក្រមសីលធម៌" ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងសង្រ្គាមហ្គាហ្សា ហើយបានច្រានចោលការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងដែលថា ខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Netanyahu បានថ្លែងប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុង Tel Aviv ដូច្នេះថា "យើងនឹងបន្តសង្រ្គាមការពាររបស់យើង ដែលប្រកាន់ភ្ជាប់នឹងអំពើយុត្តិធម៌ និងសីលធម៌ដែលគ្មានអ្វីប្រៀបផ្ទឹមបាន"។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូង បានដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ប្រឆាំងនឹងអ៊ីស្រាអែលជុំវិញអ្វីដែលខ្លួនបាននិយាយថាជា "អំពើប្រល័យពូជសាសន៍" នៅក្នុងតំបន់ហ្គាហ្សា។ លោក Netanyahu បាននិយាយថា "ទេ! អាហ្រ្វិកខាងត្បូងមិនមែនជាយើងទេ អ្នកដែលមកប្រព្រឹត្តអំពើប្រល័យពូជសាសន៍ វាគឺជាក្រុមហាម៉ាស"។ លោកបានបន្តថា "ពួកគេនឹងសម្លាប់យើងទាំងអស់គ្នាប្រសិនបើអាចធ្វើបាន។ ផ្ទុយទៅវិញកងទ័ពអ៊ីស្រាអែលមានអាកប្បកិរិយាប្រកបដោយក្រមសីលធម៌តាមដែលអាចធ្វើទៅបាន"៕

Comments

Related posts