លោក Netanyahu និយាយថា ការបញ្ចប់សង្គ្រាមនៅហ្គាហ្សានៅពេលនេះ នឹងរក្សាក្រុមហាម៉ាស់ឱ្យនៅកាន់អំណាច

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-260

a7-248

a6-247

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស់ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដោយបាននិយាយថា ការធ្វើបែបនេះវានឹងអនុញ្ញាតឱ្យក្រុមអ៊ីស្លាមប៉ាឡេស្ទីនមួយនេះបន្តកាន់អំណាច និងបង្កការគំរាមកំហែងដល់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Netanyahu បាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សានិងធានាបាននូវការដោះលែងចំណាប់ខ្មាំងដែលនៅបន្តឃុំខ្លួនដោយក្រុមហាម៉ាស់ ដែលត្រូវបានគេជឿថាមានចំនួនច្រើនជាង ១៣០នាក់។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ខណៈពេលដែលអ៊ីស្រាអែលបើកចំហចំពោះលទ្ធភាពនេះក្រុមហាម៉ាសនៅតែប្រកាន់ជំហរមិនចុះសម្រុងរបស់ខ្លួន ជាពិសេសក្នុងការទាមទារឱ្យដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលមិនអាចទទួលយកបានទេ។ មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មេដឹកនាំក្រុមហាម៉ាស់បានបើកកិច្ចពិភាក្សាបទឈប់បាញ់នៅថ្ងៃទីពីរ ជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតាក្នុងទីក្រុងគែរ ប៉ុន្តែមិនមានការរីកចម្រើនជាក់ស្តែងទេ ខណៈដែលក្រុមនេះនៅតែទាមទារឱ្យមានការបញ្ចប់សង្គ្រាមហ្គាហ្សា គឺមិនមែនផ្អាកទេ៕

Comments

Related posts