ហ្គាហ្សា៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅតំបន់ច្រកព្រំដែន Rafah សម្លាប់មនុស្ស ២០នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5421

IMG_5420

អន្តរជាតិ៖ ក្រុមមន្រ្តីសុខាភិបាល តំបន់ហ្គាហ្សាបាននិយាយថា មីស៊ីល និងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទៅលើតំបន់ Rafah ដែលស្ថិតភាគខាងត្បូងត្រូវចំផ្ទះចំនួន ៣ ខ្នងហើយសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ២០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់បានសម្រុកទៅកាន់តំបន់ Rafah ដែលនៅព្រំដែនហ្គាហ្សាជាមួយអេហ្ស៊ីប ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល នៅឯភាគខាងជើងវិញបើទោះបីជាពួកគេភ័យខ្លាចថា ទីនោះមិនមានសុវត្ថិភាពក៏ដោយ។ អ្នកស្រុកនិយាយថា កាលពីព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) នៅឯទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា មានការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងកងកម្លាំងអ៉ីស្រាអែល។ រីឯរថក្រោះ និងយន្តហោះអ៉ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់នានាជិតកណ្តាលទីក្រុង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ បើតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីនចំនួន ១៩,៤៥៣ នាក់ត្រូវបានសម្លាប់ និង ៥២,២៨៦ នាក់រងរបួសនៅក្នុងការសងសឹករបស់អ៉ីស្រាអែលទៅលើក្រុមហាម៉ាស់៕

Comments

Related posts