ប្រមុខការពារជាតិអ៊ីស្រាអែល គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ខណៈសម្ពាធកាន់តែកើនឡើងជុំវិញផែនការវាយប្រហារលើទីក្រុង Rafah

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a13-152

a10-167

a11-171

a12-167

អន្តរជាតិ៖ រដ្ឋាភិបាលបានប្រកាសថា លោក Yoav Galant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលគ្រោងនឹងធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយនេះ ខណៈ សម្ពាធអន្តរជាតិកាន់តែកើនឡើងក្នុងការអំពាវនាវឱ្យអ៊ីស្រាអែល លុបចោលគម្រោងវាយប្រហាររបស់ខ្លួននៅទីក្រុង Rafah នៃតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ការិយាល័យលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានគូសបញ្ជាក់ថា គណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន "តាមសំណើរបស់លោក Joe Biden ប្រធានាធិបតីអាមេរិក" ដើម្បីពិភាក្សាអំពីផែនការវាយប្រហារដែលបានគ្រោងទុក ដែលសហរដ្ឋអាមេរិកប្រឆាំង។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការផ្ទុះសង្រ្គាម លោក Gallant គ្រោងនឹងជួបជាមួយលោក Lloyd Austin ប្រធានមន្ទីរបញ្ចកោណ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានប្រកាសនោះទេ។ ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយថា ពួកគេនឹងពិភាក្សាអំពី "វឌ្ឍនភាពក្នុងសង្គ្រាមប្រឆាំងនឹងអង្គការភេរវកកម្មហាម៉ាស ការពង្រឹងកងកម្លាំង បញ្ហាមនុស្សធម៌ និងផ្នែកនៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ជាមួយសហរដ្ឋអាមេរិក"៕

Comments

Related posts