ក្រុមហាម៉ាស យល់ព្រមទទួលយកសំណើបទឈប់បាញ់ តែអ៉ីស្រាអែលបន្តបង្គាប់ឱ្យជនស៊ីវិលក្នុងទីក្រុង Rafah ជម្លៀសខ្លួន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0976

IMG_0980-3

IMG_0979-1

អន្តរជាតិ៖ ក្រុមហាម៉ាសបាននិយាយថា ខ្លួនយល់ព្រមទទួលយកសំណើសម្រាប់បទឈប់បាញ់មួយនៅក្នុងសង្រ្គាមចាយពេលជាង ៧ ខែមកនេះនៅតំបន់ហ្គាហ្សា ខណៈអ៉ីស្រាអែលបានបង្គាប់ជាថ្មីឱ្យប្រជាជនប៉ាឡេស្ទីនក្នុងទីក្រុង Rafah ជម្លៀសខ្លួនចេញ ចំពោះមុខការត្រៀមលក្ខណៈវាយលុកចូលទីក្រុងស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សាមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សមាជិកក្រុមហាម៉ាស លោក Khalil al-Hayya បាននិយាយថា សំណើត្រូវបានក្រុមហាម៉ាសយល់ព្រម ទទួលយក ក្នុងនោះរួមមានទាំងបទឈប់បាញ់ចែកចេញជា ៣ដំណាក់កាល។ លោកបន្ថែមថាសំណើបទឈប់បាញ់ក៏មានរួមបញ្ចូលការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្គាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីន ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងភ្ជាប់ជាមួយបទបាញ់អចិន្ត្រៃយ៍មួយ។ គួរបញ្ជាក់ថា ជុំវិញការទទួលយកសំណើបទឈប់បាញ់របស់ក្រុមហាម៉ាស ខាងការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាសំណើនេះនៅឆ្ងាយពីការចង់បានរបស់អ៉ីស្រាអែល ប៉ុន្តែរដ្ឋាភិបាលនឹងបញ្ជូនក្រុមអ្នកចរចាឱ្យទៅចូលរួមក្នុងកិច្ចចរចា។ ចំណែកអាមេរិកវិញ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៉ីស្រាអែល ក៏បានអះអាងដែរថាខ្លួនកំពុងសិក្សាពីការឆ្លើយតបរបស់ក្រុមហាម៉ាស៕

Comments

Related posts