ម៉ាឡេស៊ី ព្យាយាម បង្កើន ការ នាំ ចេញ ជាមួយ ដៃគូ RCEP ដើម្បី ទប់ទល់ នឹង ការ ធ្លាក់ ចុះ សេដ្ឋកិច្ច

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b-11

b2-23

b1-23

អន្តរជាតិ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាន និយាយថា ប្រទេសម៉ាឡេស៊ីព្យាយាមបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីប្រឆាំងនឹងការនាំ ចេញដែលមានការការធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក អាន់វ៉ា បានប្រាប់សភារបស់ប្រទេសនេះថា គេក៏ស្វែងរកការបង្កើនពាណិជ្ជកម្មជាមួយសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការជំរុញសេដ្ឋកិច្ច។ លោក បាន បន្ត ថា  ពន្ធ ទាប ដែល បាន អនុញ្ញាត ក្រោម កិច្ច ព្រម ព្រៀង ពាណិជ្ជកម្ម សេរី នឹង ផ្តល់ អត្ថប្រយោជន៍ ជា ពិសេស ដល់ ការ នាំ ចេញ ដ៏ សំខាន់ របស់ ម៉ាឡេស៊ី  រួម មាន ប្រេងដូង ផលិតផល អគ្គិសនី និង អេឡិចត្រូនិក (E&E) គ្រឿង បន្លាស់ រថយន្ត និង ផលិតផល ផ្សេងៗ ទៀត។ លោកបានបន្ថែមថា ពីខែមករាដល់ខែកញ្ញា ការនាំចេញរបស់ម៉ាឡេស៊ីបានធ្លាក់ចុះ ៨,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយសារតែ ស្ថានភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក តម្លៃទំនិញមិនស្ថិតស្ថេរ និងអតិផរណាពិភពលោកមានកម្រិតខ្ពស់៕

Comments

Related posts