លោក Sergei Lavrov អរគុណកូរ៉េខាងជើងសម្រាប់ការគាំទ្ររុស្ស៉ីក្នុងសង្រ្គាមនៅអ៊ុយក្រែន

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0294

IMG_0295

IMG_0296

 

អន្តរជាតិ៖ លោក Sergei Lavrov រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៉ីបានថ្លែងអំណរគុណកូរ៉េខាងជើង ដែលបានគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយបានសន្យាថាទីក្រុងមូស្គូនឹងផ្តល់ការគាំទ្រយ៉ាងពេញលេញសម្រាប់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េ ខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅពេលទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ លោក Lavrov បានថ្លែងថា "ទីក្រុងមូស្គូពិតជាឱ្យតម្លៃចំពោះការគាំទ្ររបស់កូរ៉េខាងជើងសម្រាប់រុស្ស៉ី។ ដូចគ្នានេះដែរ រុស្ស៉ីក៏នឹងពង្រីកការគាំទ្រប្រកបដោយសាមគ្គីភាពចំពោះសេចក្តីប្រាថ្នារបស់កូរ៉េខាងជើង"។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាង ជើងបានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក Lavrov នាពេលនេះនឹងគូសបញ្ជាក់ពី "ឱកាសដ៏សំខាន់" ក្នុងការពង្រឹងទំនាក់ ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក Lavrov នៅកូរ៉េខាងជើងក៏នឹងត្រួសត្រាយផ្លូវឱ្យមានការរៀបចំដំណើរទស្សនកិច្ចរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីមកកាន់ទីក្រុងព្យុងយ៉ាងផងដែរ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងព្រួយបារម្ភអំពីការកើនឡើងនៃទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាង ជើង ហើយបានបង្កើនការធ្វើសម យុទ្ធយោធារួមគ្នាជាមួយជប៉ុន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង៕

Comments

Related posts