យោធាវៀតណាមទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm ពីប្រទេសចិន

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
អន្តរជាតិ ៖ យន្តហោះដឹកជញ្ជូនរបស់កងទ័ពរំដោះប្រជាជនចិន(PLA) ដែលផ្ទុកវ៉ាក់សាំង Sinopharm របស់ចិនបានចុះចតកាលពីថ្ងៃច័ន្ទនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាម។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី២៤ ខែសីហានេះ។
 នៅក្នុងពិធីប្រគល់នេះឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Xiong Bo បាននិយាយថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពជំងឺរាតត្បាតនៅវៀតណាមហើយកិច្ចសហ ប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត គឺជាផ្នែកសំខាន់មួយនៃកិច្ចសហ ប្រតិបត្តិការរវាងកងទ័ព។ 

photo_2021-08-24_13-51-53
   លោក Xiong បាននិយាយថា ប្រទេសចិនមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមវិធីជាច្រើន ដើម្បីជួយវៀតណាមក្នុងការគ្រប់គ្រងជំងឺនិងជំរុញការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម ព្រមទាំងធានាពាណិជ្ជកម្មទ្វេភាគីនិងស្ថិរភាពឧស្សាហកម្មនិងការផ្គត់ផ្គង់។ 

photo_2021-08-24_13-51-52
   អនុរដ្ឋមន្រ្តីក្រសួងការពារ ជាតិវៀតណាមលោកHoang Xuan Chien បាននិយាយថា ការប្រគល់នេះគឺជាលើក ទីមួយដែលយោធាវៀតណាមទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីយោធាបរទេស ហើយនេះគឺជារូប ភាពដ៏រស់រវើកបំផុតនៃភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ 
   យោងតាមក្រសួងសុខា ភិបាលវៀតណាម គិតត្រឹមល្ងាចថ្ងៃច័ន្ទទី២៣ខែសីហាប្រទេសវៀតណាមបានចុះ បញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៣៥៤,៣៥៥ ករណីចាប់តាំងពីមានការរាត ត្បាតមក៕

Comments

Related posts