និយតករម៉ាឡេស៊ីអនុម័តវ៉ាក់សាំង Sinovac កូវីដ-១៩ សម្រាប់អាយុ ១២-១៧ ឆ្នាំ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ និយតករម៉ាឡេស៊ីនៅថ្ងៃសុក្រនេះ បានប្រកាសពីការយល់ព្រមតាមលក្ខខណ្ឌសម្រាប់ការប្រើប្រាស់វ៉ាក់ សាំង CoronaVac កូវីដ- ១៩ ដែលបង្កើតឡើងដោយ ក្រុមហ៊ុនជីវបច្ចេកវិទ្យាឱសថចិនស៊ីណូវ៉ាកសម្រាប់អ្នកដែលមានអាយុពី ១២-១៧ ឆ្នាំ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី០១ ខែតុលានេះ។ 
    អគ្គនាយកក្រសួងសុខាភិ បាលលោក Noor Hisham Abdullah បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថាអាជ្ញាធរត្រួតពិនិត្យគ្រឿង ញៀនរបស់ប្រទេស បានយល់ព្រមចំពោះការប្រើប្រាស់វ៉ាក់សាំង CoronaVac សម្រាប់ក្រុមអាយុទាំងនេះ។ 

photo_2021-10-01_13-57-57
  ទោះយ៉ាងណាការប្រើប្រាស់វ៉ាក់សាំងនេះ ត្រូវបានផ្តល់អាទិភាពសម្រាប់អ្នកដែលមិនមានបញ្ហាសុខភាពនិងជំងឺរ៉ាំរ៉ៃដែលពេលនេះកំពុងរង់ចាំការ សិក្សាបន្ថែម។ វ៉ាក់សាំង CoronaVac ផលិតដោយ ក្រុមហ៊ុន Sinovac Biotech នៅក្នុងប្រទេសចិននិងកំណែដែលបានបំពេញនិងបញ្ចប់នៅក្នុងមូលដ្ឋានត្រូវបានអនុម័តដោយនិយតករម៉ាឡេស៊ីនិងកំពុងប្រើនៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ប្រទេស។ ប្រទេសម៉ាឡេស៊ីបានបង្កើនអត្រាចាក់វ៉ាក់សាំងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះហើយប្រជាជនប្រមាណ ៧២,១ ភាគរយបានទទួលយ៉ាង ហោចណាស់មួយដូសហើយ ៦២ ភាគរយបានចាក់វ៉ាក់សាំងពេញលេញ៕

Comments

Related posts