យុវជនកម្ពុជាសម្ដែងចង្វាក់រាំប្រពៃណីខ្មែរ និងភ្ជាប់ជាមួយក្បាច់គុនល្បុក្កតោ នៅក្នុងកម្មវិធី Sunburnt Youth Camp 2023

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១១ ធ្នូ ២០២៣

q5-1

q6-1

q1-1

q-2

q2-1

q4-1

MC៖ យុវជនកម្ពុជា បានសម្ដែងចង្វាក់រាំប្រពៃណីខ្មែរ និងភ្ជាប់ជាមួយក្បាច់គុនល្បុក្កតោ នៅក្នុង កម្មវិធី Sunburnt Youth Camp 2023 គឺជាវេទិកាដ៏សំបូរបែបមួយដែលរៀបចំឡើងសម្រាប់ យុវជនមកពី ប្រទេសទូទាំងអាស៊ី។
ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញសកម្មភាពនៃការតាំងបង្ហាញរបស់ប្រតិភូយុវជនកម្ពុជា ក្នុងពិព័រណ៍យុវជនអាស៊ានដោយក្នុងនោះមានការដាក់តាំងបង្ហាញនូវវត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃរបស់ប្រជាជនខ្មែរ។ នៅលើវេទិកានៃការបិទបញ្ចប់កម្មវិធី Sunburst Youth Camp (SYC) 2023 កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ប្រតិភូយុវជនកម្ពុជា ក៏បានបង្ហាញនូវការសម្ដែង ចង្វាក់រាំប្រពៃណីខ្មែរ និងភ្ជាប់ជាមួយក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា ត្រូវបានចុះបញ្ជីបេតិក ភណ្ឌ សម្បត្តិវប្បធម៌អរូបីនៃមនុស្ស ជាតិរបស់អង្គការ UNESCO ផងដែរ។
   គួរជម្រាបថា កម្មវិធី Sunburnt Youth Camp 2023 គឺជាវេទិកាដ៏សំបូរបែបមួយ ដែលរៀបចំឡើងសម្រាប់យុវជនមកពីប្រទេសទូទាំងអាស៊ី បានប្រព្រឹត្តទៅរយៈពេលមួយសប្តាហ៍នៅ ប្រទេស សិង្ហបុរី ដើម្បីឱ្យយុវជនបានជួបជុំគ្នា ដើម្បីសិក្សាឈ្វេងយល់ និងផ្សារភ្ជាប់ជាមួយយុវជនដទៃទៀតក្នុងតំបន់, ការប្រាស្រ័យទាក់ទងគ្នាតាមរយៈទំនៀមទម្លាប់ សិល្បៈ ធ្វើឱ្យយុវជនបានឈ្វេងយល់ អំពីវប្បធម៌នានាក្នុងតំបន់អាស៊ី និងបង្កើតទំនាក់ទំនងដ៏យូរអង្វែងជាមួយយុវជនដទៃទៀត៕

Comments

Related posts