សម្តេចធិបតី ស្នើឱ្យក្រុមហ៊ុនTO​YO​TA ផ្ដល់ឱកាសដល់យុវជនជំនាញបច្ចេកវិទ្យាគ្រឿងយន្ដ

 

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា

IMG_0578-1

IMG_0579-2

IMG_0584-2

IMG_0585-1

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមហ៊ុនTO​YO​TA TSUSHO CORPORATION ផ្ដល់ឱកាសដល់យុវជនជំនាញ បច្ចេកវិទ្យាគ្រឿងយន្ដ ដើម្បីលើកកម្ពស់ធនធានមនុស្សកម្ពុជាក្នុងការឆ្លើយតបទៅនឹងការផលិតវត្ថុធាតុរបស់ខ្លួនសម្រាប់នាំចេញផលិតផលសម្រេចផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ រោង ចក្រ ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការបង្កើតរោងចក្រដំឡើងរថយន្តរបស់តូយ៉ូតានៅកម្ពុជា គឺជាឱកាសក្នុងការផ្ទេរបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនមកកម្ពុជា។ 
ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងយុវជនជាច្រើនទៀតអាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលជំនាញការអនុវត្ដជាក់ស្ដែង និងមានសម្ភារៈទំនើបៗ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលបច្ចេកវិទ្យាគ្រឿងយន្ដ គឺជាចំណុចអាទិភាពបន្ទាប់ ដែលមាន សារៈសំខាន់នៅចំពោះមុខ ដើម្បីប្រែក្លាយផលិតភាព និងសក្ដានុ ពលរបស់ប្រជាពលរដ្ឋទាំងឱកាសការងារ និងអភិវឌ្ឍន៍វិស័យកម្មន្តសាល ដែលអាចមានសមត្ថភាពក្នុងការផលិត ផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេចដើម្បីនាំចេញ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនដែលទើបវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា សូមចូលរួមប្រើប្រាស់វត្ថុធាតុដើម ដែលមាននៅក្នុងប្រទេសកម្ពុជាដែលកំពុងមានស្រាប់ផងដែរ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានជំរុញឱ្យបុគ្គលិក កំពុងបំពេញការងារនៅក្នុងរោងចក្រដំឡើងរថយន្តតូយ៉ូតានេះ ត្រូវខិតខំពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនេះឱ្យបានល្អ ដើម្បីទទួលបានចំណេះ ជំនាញសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Comments

Related posts