ឯកឧត្តមអ៊ិត សំហេង ជំរុញឱ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បន្តគាំទ្រសកម្មភាពសំខាន់ៗ ក្នុងវិស័យ TVET

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា 

 

(ភ្នំពេញ)៖ ឯកឧត្តមអ៊ិត សំហេង បានជំរុញឱ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បន្តគាំទ្រសកម្មភាពសំខាន់ៗ ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញនៅកម្ពុជា។

  ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី និងជាប្រធានក្រុមការងារTWG-TVET បានស្នើដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រសកម្មភាពសំខាន់ៗ របស់ក្រសួងក្នុងវិស័យ TVET មួយ ចំនួនរួមមាន៖ ១) ការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥, ២)ការអភិវឌ្ឍច្បាប់ TVET ៣)ការធ្វើឌីជីថលបនីយកម្មវិស័យ TVET ឱ្យស្របតាមតម្រូវការប្រើប្រាស់ទាំងគ្រឹះស្ថាន TVET វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ និង៤)សូមជួយគាំទ្រថវិកា និងបច្ចេកទេសក្នុងការរៀបចំសន្និសីទ TVET ក្នុងតំបន់ ASEAN ដែលនឹងរៀបចំឡើងនៅកម្ពុជានៅចុង ឆ្នាំ២០២២នេះ។

    ថ្លែងក្នុងកិច្ចប្រជុំលើកទី៥ របស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលស្រាវ ជ្រាវ អភិវឌ្ឍ និងនវានុវត្ត ការ អប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំបំពេញការងារកន្លងមកទទួលបានលទ្ធផលជាផ្លែផ្កាចាប់ តាំងពីការរៀបចំបង្កើតឱ្យមានជាក្រុមការងារTWG-TVET រួចមក ដែលមានកិច្ចប្រជុំលើកនេះមានសមាសភាពចូលរួមសរុបចំនួន ៦១រូប មកពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។ 

 

លោកស្រី Nadia Ottiger នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុម TWG-TVET កោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំ បន្ទាប់ពីឯកឧត្តមរដ្ឋមន្រ្តីបានលើកពីសកម្មភាពជាច្រើនក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជាដែលធ្វើឱ្យក្រសួងសម្រេចបានក្នុងការបន្តអនុវត្តគោលនយោ បាយជាតិស្តីពីការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ការរៀបចំទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” ការបន្តអភិវឌ្ឍកញ្ចប់ស្តង់ដារបណ្តុះ បណ្តាលផ្អែកលើសមត្ថភាព ការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ការពង្រឹង និងជំរុញការអនុវត្តភាពជាដៃគូរវាងគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយវិស័យឯកជនចំនួន ៦ខេត្តដែលមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន សហគ្រាស ធនាគារ យានដ្ឋាន ការដ្ឋានសាងសង់ និងសណ្ឋាគារជាដើម ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាតិអប់រំបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform) ដែលគ្រឹះស្ថាន អ.ប.វ. កំពុងប្រើប្រាស់សរុបចំនួន ៦០ សម្រាប់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ, គ្រូបច្ចេកទេសចំនួន ១ ៥០០ នាក់បានប្រើប្រាស់, សិក្ខាកាម សិស្ស និស្សិតចំនួន ១០០ ០០០ នាក់ បានចូលរៀនក្នុងប្រព័ន្ធជាតិ, មាតិកាមេរៀននិងវីដេអូមេរៀនចំនួន ៤ ៥០០ ត្រូវបានបញ្ចូលក្នុងប្រព័ន្ធជាតិ និងចំនួនអ្នកទាញយកកម្មវិធី TVET E-Learningដាក់ក្នុងថេប្លេត ឬស្មាតហ្វូនសរុបប្រមាណ ២០ ០០០នាក់ បានរៀបចំវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ពិសេសចំនួន ៦៥០០នាក់ នៅឆ្នាំ២០២១ ហើយក៏បាននិងកំពុងផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)៕IMG_20220824_123718_646IMG_20220824_123710_317IMG_20220824_123708_020IMG_20220824_123715_187

Comments

Related posts