ប្រធានសិទ្ធិមនុស្ស UN ធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានការកើនឡើង នៃភាពតានតឹងនៅតំបន់ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-83

a9-76

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃទៅកាន់មជ្ឈិមបូព៌ាដើម្បីចូលរួមជាមួយមន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលស្តីពីការរំលោភសិទ្ធិមនុស្ស ក្នុងពេលមានការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការិយាល័យរបស់លោកបាន បញ្ជាក់ថា លោក Turk ស្ថិតនៅក្នុងទីក្រុង Cairo នៅថ្ងៃអង្គារ ហើយបន្ទាប់មកនៅថ្ងៃពុធលោកនឹងទៅទស្សនកិច្ចនៅទីក្រុង Rafah ដែលមានទីតាំងនៅព្រំដែនជាមួយ Gaza មុនពេលធ្វើដំណើរទៅកាន់រដ្ឋធានី Amman នៃប្រទេសហ្ស៊កដានី នៅថ្ងៃព្រហស្បតិ៍។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "រយៈពេលពេញមួយខែនេះ គឺជាការសម្លាប់រង្គាល ការរងទុក្ខដោយឥតឈប់ឈរ ការបង្ហូរឈាម ការបំផ្លិចបំផ្លាញ កំហឹង និងភាពអស់សង្ឃឹម"។ លោកបានបន្ថែមថា "ការរំលោភសិទ្ធិមនុស្ស គឺជាមូលហេតុដើមនៃការកើនឡើងនេះ ហើយសិទ្ធិមនុស្សដើរតួនាទីសំខាន់ក្នុងការស្វែងរកផ្លូវចេញពីការឈឺចាប់នេះ"៕

Comments

Related posts