UN បដិសេធ ការ អះអាង របស់ អាមេរិក អំពី កន្លែង សុវត្ថិភាព នៅ ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b7-32

b6-34

អន្តរជាតិ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ជនស៊ីវិលនៅតំបន់ហ្គាហ្សាគួរតែស្វែងរកការជ្រកកោននៅកន្លែងសុវត្ថិភាពដែលកំណត់ដោយអង្គការសហប្រជាជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក កាលពីថ្ងៃចន្ទថា ជនស៊ីវិលនៅតំបន់ហ្គាហ្សា គួរតែស្វែងរកកន្លែងជ្រកកោននៅក្នុងទីតាំង ដែលកំណត់ដោយអង្គការសហប្រជាជាតិ ដែលត្រូវបានចុះបញ្ជីដោយអ៊ីស្រាអែលថាជា "តំបន់ជម្លោះ"។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិរបស់លោក Antonio Guterres បាននិយាយថា "មិនមានតំបន់សុវត្ថិភាពដែលកំណត់ដោយអង្គការសហប្រជាជាតិ នៅក្នុងហ្គាហ្សាទេ។ លោកគិតថាសហសេវិកជាន់ខ្ពស់របស់លោកទាំងអស់បានដឹងច្បាស់លាស់ណាស់ រួមទាំងអគ្គលេខាធិការផងដែរ គឺមិនមានកន្លែងសុវត្ថិភាពនៅក្នុងហ្គាហ្សាទេ"។ លោក Miller បាននិយាយ ថា "ប្រជាជនគួរតែទៅកាន់ទីតាំងដែលកំណត់ដោយអង្គការសហប្រជាជាតិ ដែលស្ថិតនៅក្នុងបញ្ជី អ៊ីស្រាអែលជាតំបន់ជម្លោះ ដែលមិនគួរជាគោលដៅនៃយុទ្ធនាការយោធាទេ"៕

Comments

Related posts