ឥណ្ឌូនេស៊ី សន្យាបង្កើនការផ្តល់វិភាគទាន ៣ ដងដល់ទីភ្នាក់ងារជំនួយរបស់ UN និងពង្រឹង សាមគ្គីភាពសកលជាមួយប៉ាឡេស្ទីន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a16-38

a18-27

a17-33

អន្តរជាតិ៖ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានប្រកាសថា ឥណ្ឌូនេស៊ីបានសន្យាផ្តល់វិភាគទានចំនួន ៣ ដងដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងពង្រឹងសាមគ្គីភាពជាសកលជាមួយប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រទេសមួយនេះគឺជាអ្នកគាំទ្រដ៏រឹងមាំរបស់ប៉ាឡេស្ទីនអស់ជាច្រើនទសវត្សរ៍មកហើយ ដោយប្រជាជន និងរដ្ឋាភិបាលរបស់ខ្លួនបានមើលឃើញថា ការរបង្កើតរដ្ឋប៉ាឡេស្ទីនគួរតែមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ របស់ខ្លួន និងអំពាវនាវឱ្យមានការលុបបំបាត់អាណានិគមនិយម។ ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានបញ្ជាក់ការគាំទ្រនេះ ក្នុងអំឡុងពេលព្រឹត្តិការណ៍រំលឹកខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ។ លោកស្រី Marsudi បាននិយាយថា"ឥណ្ឌូនេស៊ីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនសម្រាប់ការពង្រឹងសាមគ្គីភាពនយោបាយ និងការគាំទ្រផ្នែកមនុស្សធម៌សម្រាប់ប៉ាឡេស្ទីនរួមទាំងការបង្កើនការចូលរួមវិភាគទាន ៣ ដងចំពោះ គម្រោងផ្តល់ជំនួយរបស់អង្គការសហប្រជាជតិ (UNRWA) "៕

Comments

Related posts