ក្រុមប្រឹក្សាសន្តិសុខ UN នឹងបោះឆ្នោតលើដំណោះស្រាយ ជុំវិញសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ក្រោយអាមេរិកបង្ហាញសញ្ញាគាំទ្រ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5722

IMG_5719

IMG_5723

អន្តរជាតិ៖ នៅថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើ ការបោះឆ្នោតដំណោះស្រាយមួយពាក់ព័ន្ធនឹងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីមាន សញ្ញាគាំទ្រពីសហរដ្ឋអាមេរិកដែលបានបោះឆ្នោតវ៉េតូប្រឆាំងនឹងដំណោះស្រាយនាពេលកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រោយត្រូវបានពន្យារពេលជាច្រើនថ្ងៃមកនេះ សេចក្ដីព្រាងដំណោះស្រាយចុងក្រោយបំផុតមួយ ដែលបាន អំពាវនាវឱ្យមានការអនុញ្ញាតជាបន្ទាន់នូវការបញ្ជូនជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលដោយសុវត្ថិភាព និងគ្មានការរំខាន។ ដំណោះស្រាយនេះក៏បានអំពាវនាវផងដែរ ការបង្កើតលក្ខខណ្ឌសម្រាប់បទឈប់បាញ់ មួយប្រកបដោយនិរន្តរភាព ប៉ុន្តែមិនបានអំពាវនាវឱ្យមានការបិទបញ្ចប់សង្រ្គាមភ្លាមៗនោះទេ។ ការអំពាវនាវឱ្យបញ្ចប់សង្រ្គាម ឬបទឈប់បាញ់ជាបន្ទាន់ធ្លាប់ត្រូវបានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងដាច់ខាតដោយសំអាងថាវានឹងផ្ដល់ ផលចំណេញដល់ក្រុមហាម៉ាស។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំ UN បានលើកឡើងថា ប្រសិនបើដំណោះស្រាយត្រូវដាក់ឱ្យបោះឆ្នោត មានភ្ជាប់ជាមួយ ការអំពាវនាវខាងលើនោះ អាមេរិកអាចនឹងបោះឆ្នោតគាំទ្រ។ លោកស្រីថែមទាំងបដិសេធទៀតផងថា ដំណោះស្រាយនេះមិនត្រូវបានកែប្រែដើម្បីបំពេញចិត្តនរណាមួយនោះទេ និងទទួលបានការគាំទ្រ ពេញទំហឹងពីបណ្ដាប្រទេសអារ៉ាប់៕

Comments

Related posts