នៅថ្ងៃសុក្រសប្ដាហ៍នេះក្រុមប្រឹក្សាសន្តិសុខ UN នឹងបោះឆ្នោតលើដំណោះស្រាយបទឈប់បាញ់ហ្គាហ្សារបស់សហរដ្ឋអាមេរិក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5075-1

IMG_5077-1

IMG_5079

អន្តរជាតិ៖ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងធ្វើការបោះឆ្នោតលើសេចក្ដីព្រាងដំណោះស្រាយរបស់សហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  លោក Nate Evans អ្នកនាំពាក្យរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា "ដំណោះស្រាយរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវបានដាក់ជូនសម្រាប់ការបោះឆ្នោតនៅថ្ងៃសុក្រ នឹងគាំទ្រទាំងស្រុងដល់កិច្ចប្រឹងប្រែងការទូតកំពុងធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវបទឈប់បាញ់បន្ទាន់មួយក្នុងតំបន់ហ្គាហ្សាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង"។ លោក Evans បន្ថែមទៀតថា ដំណោះស្រាយនេះគឺជាឱកាសមួយសម្រាប់ក្រុមប្រឹក្សាសន្តិសុខបញ្ចេញសំឡេងតែមួយដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងការទូតកំពុងធ្វើឡើងជាក់ស្ដែង និងដាក់សម្ពាធ លើក្រុមហាម៉ាសឱ្យទទួលយកកិច្ចព្រមព្រៀងនៅលើតុ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់របស់អ៉ីស្រាអែលកន្លងមកបានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយក្នុងតំបន់ហ្គាហ្សា ដោយនៅពេលនោះទីក្រុងវ៉ាស៊ីនតោនសម្អាងថាការធ្វើបែបនេះគឺមានតែផ្ដល់ផលចំណេញដល់ក្រុមហាម៉ាស តែប៉ុណ្ណោះ៕

Comments

Related posts