UNDP៖ ប្រជាជនអាហ្វហ្គានីស្ថានជិត ៨០% ខ្វះទឹក ប្រើប្រាស់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a21-14

a19-15

a20-14

អន្តរជាតិ៖ យោងតាមរបាយការណ៍ពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានឱ្យដឹងថា ប្រហែល ៧៩ ភាគរយនៃប្រជាជនអាហ្វហ្គានីស្ថានកំពុងខ្វះទឹកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ របាយការណ៍ បានបង្ហាញថា លក្ខខណ្ឌគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អស្ថិរភាពសេដ្ឋកិច្ច និងឥទ្ធិពលបំផ្លិចបំផ្លាញនៃជម្លោះអូស បន្លាយបានកាត់បន្ថយយ៉ាងខ្លាំងនូវហេដ្ឋារចនាសម្ព័ន្ធទឹករបស់ប្រទេសអាហ្វហ្គានីស្ថាន។ វិបត្តិនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារដែលដឹកនាំដោយស្ត្រី ដែលប្រឈមមុខនឹងឧបសគ្គបន្ថែមក្នុងការចូលទៅកាន់កន្លែងទឹកសាធារណៈ ដែលធ្វើឱ្យភាពងាយរងគ្រោះរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។ គួរបញ្ចាក់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិងកំពុងសាងសង់ទំនប់តូចៗ បណ្តាញផ្គត់ផ្គង់ទឹក និងប្រឡាយទឹកនៅទូទាំងប្រទេស ដើម្បីកែលម្អ និងស្តុកទឹកក្រោមដី៕

Comments

Related posts