ប្រធានគោលនយោបាយការបរទេសអឺរ៉ុបនិយាយថា ភាពតានតឹងនៅតំបន់ West Bank គឺជា "ឧបសគ្គចម្បង" ចំពោះដំណោះស្រាយរដ្ឋពីរ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0689

IMG_0693

អន្តរជាតិ៖ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយថា ស្ថានភាពនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល គឺជាឧបសគ្គចម្បងក្នុងការស្វែងរកដំណោះស្រាយសន្តិភាពរយៈពេលវែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Borrell បាននិយាយនៅឯសន្និសីទសន្តិសុខទីក្រុង Munich ថា "តំបន់ West Bank គឺជាឧបសគ្គពិតប្រាកដចំពោះដំណោះស្រាយរដ្ឋពីរ"។ លោកបានបន្ថែមថា "West Bank ហៀបនឹងផ្ទុះឡើងហើយ យើងប្រហែលជានឹងប្រឈមមុខនឹងការផ្ទុះជម្លោះដ៏ធំជាងជម្លោះនាពេលបច្ចុប្បន្នទៅទៀត"។ ជនជាតិអ៊ីស្រាអែលប្រហែល ៤៩០,០០០ នាក់កំពុងរស់នៅក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ ១៩៦៧ នៅក្នុងការតាំងទីលំនៅរាប់សិបកន្លែង ដែលត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ ចំណែកឯ ជនជាតិអ៊ីស្រាអែលដែលរស់នៅជាមួយជនជាតិប៉ាឡេស្ទីន មានប្រហែលបីលាននាក់នៅក្នុងតំបន់។ លោក Borrell បាននិយាយថា សហភាពអឺរ៉ុបត្រូវការ "គាំទ្រគំនិតផ្តួចផ្តើមរបស់អារ៉ាប់" ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនរួមទាំងតំបន់ West Bank និង Gaza Strip ផងដែរ៕

Comments

Related posts