អេស្ប៉ាញ នឹងដាក់ទណ្ឌកម្មជាឯកតោភាគីលើអ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែលក្នុងតំបន់ West Bank ប្រសិនបើអឺរ៉ុបមិនអាចឈានដល់កិច្ចព្រមព្រៀងរួមលើបញ្ហានេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-52

a7-49

អន្តរជាតិ៖ លោក Jose Manuel Albarez រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញបាននិយាយថា ប្រទេសអេស្ប៉ាញនឹងដាក់ទណ្ឌកម្មឯកតោភាគីលើអ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែលដោយហិង្សានៅតំបន់ West Bank ប្រសិនបើដៃគូសហភាពអឺរ៉ុបរបស់ខ្លួនបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកបាននិយាយថា ប្រទេសអេស្ប៉ាញដែលបានរិះគន់ផងដែរចំពោះការវាយលុកយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា នឹងជំរុញឱ្យមានការអនុម័តលើការដាក់ទណ្ឌកម្មបែបនេះ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ដែលត្រូវប្រព្រឹត្តទៅកាលពីចន្ទ។ លោក Albarez បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចប្រជុំថា "ប្រសិនបើគ្មានការព្រមព្រៀងគ្នាទេ អេស្ប៉ាញនឹងឆ្ពោះទៅមុខជាឯកតោភាគីក្នុងការដាក់ទណ្ឌកម្មទាំងនេះប្រឆាំងនឹងអ្នកតាំងទីលំនៅដោយហិង្សានៅតំបន់ West Bank"។ លោក Michael Martin រដ្ឋមន្ត្រីការបរទេសអៀរឡង់ក៏បាននិយាយផងដែរថា លោកសង្ឃឹមថាបណ្តាប្រទេសសហភាពអឺរ៉ុបនឹងយល់ព្រមជាឯកច្ឆ័ន្ទចំពោះទណ្ឌកម្មទាំងនេះ៕

Comments

Related posts